គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបុរសម្នាក់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលេីដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ  ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកជាមួយម៉ូតូ។ រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-4750  បើកក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តមេះបានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1DP-0932 បើកក្នុងទិសដៅផ្ទុយគ្នា ។
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យភាគីអ្នកបើកបរម៉ូតូឈ្មោះ សៀន សុឹម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះអ្នកបើកបររថយន្តបង្កហេតុក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print