ភ្នំពេញ ៖ រថយន្តសុិនទ្រី បុកជាមួយរថយន្តស៊េរីទំនេីបLand Cruiser ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនេីបLand Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-5500 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៨៨ ទទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម។ ខណៈមកដល់ផ្លូវបំបែកជាបួនបានឆ្លងដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តសុិនទ្រី ពណ៌លឿង គ្មានស្លាកលេខ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន បានបុករថយន្ត Land Cruiser ចំពីចំហៀងគូទវិលជិតមួយជុំបណ្ដាលឲ្យរងការខូចខាតនិងបែកស្តុបយ៉ាងដំណំ តែក៏ជាសំណាងល្អមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ក្រោយកេីតហេតុភ្លាមៗ អ្នកបើកបររថយន្តសុិនទ្រី និងកម្មករប្រមូលសំរាម បាននាំគ្នាគេចខ្លួនបាត់អស់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។ តែមួយសន្ទុះក្រោយមកក៏មានដំណាងរថយន្តសុិនទ្រីចុះមកដោះស្រាយ និងអះអាងថា ព្រមយករថយន្ត Land Cruiser ទៅជួសជុលឲ្យស្អាតដូចដេីមជូនដល់ជនរងគ្រោះវិញដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ