ខេត្តសៀមរាប ៖ យុវជនម្នាក់បានល្បួងក្មេងស្រីអាយុក្រោម១៥ឆ្នាំ រំលោភបានសម្រេច១២លើកអស់រយៈពេល២ឆ្នាំមកហើយ តែពេលនេះទើបបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ប្តឹងឲ្យនគរបាលឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំបានឱ្យដឹងថា កម្លាំងនគរបាលស្រុកបានឃាត់ខ្លួន
ជនសង្ស័យឈ្មោះ នី នាតហៅណយ អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ចោទជននេះថាបានចាប់រំលោភសេពសន្ថវ:កូនស្រីរបស់គាត់តាំងពីអំឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ មកម្ល៉េះ។
លោកអធិការបន្តទៀតថា តាមចម្លើយរបស់ជនសង្ស័យសារភាពថាខ្លួនគេបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះអាយុក្រោម១៥ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នារហូតដល់១២ដង គឺនៅលើផ្ទះ៤ដង និងនៅក្នុងព្រៃក្រោយផ្ទះ៨ដង ។ ក្រោយពី
ទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកកើត វណា្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យកម្លាំងនគរបាលស្រុកអង្គធំបានបើកការស៊ើបអង្កេតបឋម ហើយសមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ ថាបានប្រព្រឹត្តអំពើពុំគប្បីបែបនេះមែនក៏នាំខ្លួនមកសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់រួចហើយ ៕
ដោយ÷ ប្រាថ្នា