ស្ថាប័នបាល់ទាត់ពិភពលោក FIFA ប្រកាសថា ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ខ្លួនប្រចាំឆ្នាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ខាងមុខ។
FIFA បាននិយាយនៅក្នុងការចេញផ្សាយរបស់ខ្លួនថា ស្របតាមការប្រុងប្រយ័ត្នពីសុខភាពសាធារណៈនិងគោលការណ៍ណែនាំរបស់ FIFA បានសម្រេចចិត្តថាពិធីប្រគល់រង្វាន់នឹងត្រូវបានធ្វើឡើងជាព្រឹត្តិការណ៍ជាក់ស្តែងនៅចុងឆ្នាំនេះ ដើម្បីរក្សាសុវត្ថិភាពសុខភាព និងចៀសផុតពីការឆ្លងកូវីដ-១៩ ។
អ្នកឈ្នះត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រធានក្រុមជម្រើសជាតិ, គ្រូបង្វឹក និងក្រុមអ្នកកាសែតជាង២០០នាក់ក៏ដូចជាសន្លឹកឆ្នោតរបស់អ្នកគាំទ្រតាមអុីនធើណេត។ ការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី៩ ខែធ្នូខាងមុខ។
មានរង្វាន់សម្រាប់កីឡាករ(បុរស)ឆ្នើម កីឡាការិនី(ស្ត្រី)ឆ្នើម, គ្រូបង្វឹក(បុរស-ស្ត្រី)ឆ្នើម, អ្នកចាំទីឆ្នើម, ជម្រើស១១នាក់ល្អបំផុត និងអ្នកគាំទ្រល្អបំផុត។ ពិធីប្រគល់រង្វាន់នេះត្រូវបានពន្យារពេលកាលពីខែកញ្ញាដោយសារជំងឺរីករាលដាលកូវីដ-១៩។
FIFA បានបញ្ជាក់ថា ពានរង្វាន់កីឡាករល្អបំផុតនេះនឹងក្លាយជាព្រឹត្តិការណ៍ជាក់ស្តែងមួយនៅថ្ងៃទី១៧ ខែធ្នូ ទោះបីពានរង្វាន់ Ballon d’Or របស់បារាំងត្រូវបានលុបចោលនៅឆ្នាំ២០២០ក៏ដោយ។
ការសម្រេចចិត្តនេះបានធ្វើឱ្យខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្រុម Bayern Munich ដែលជាកីឡាករអាចនឹងឈ្នះពានរង្វាន់នេះជាងខ្សែប្រយុទ្ធ Lionel Messi និង Ronaldo ។ ប៉ុន្តែ Lewandowski មិនទាន់អាចត្រូវបានគេទទួលស្គាល់នៅឡើយទេ ខណៈដែល FIFA រក្សាផែនការរបស់ខ្លួនក្នុងការផ្តល់កិត្តិយសដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកដែលឈ្នះការបោះឆ្នោតគាំទ្រ។
ខ្សែប្រយុទ្ធ Messi ជាអ្នកឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ FIFA ប្រចាំឆ្នាំ២០១៩។ ចំណែកកីឡាការិនី Megan Rapinoe ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ផ្នែកនារី ក៏ទទួលបានពានរង្វាន់ជាស្ត្រីឆ្នើមរបស់ FIFA ប្រចាំឆ្នាំ២០១៩ដែរ ៕
ដោយ៖ភារៈ