Tottenham Hotspur ឈ្នះ Man City ២-០ ឡើងឈរកំពូលតារាង

ចែករំលែក៖

ក្រុមខ្លាំងម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងលទ្ធផល ២ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៨ កាលពីរាត្រីថ្ងៃទី២១ វិច្ឆិកានេះ។

ការប្រកួតរវាងគូទាំង២នេះមានការសម្រុកទៅមក ប៉ុន្តែក្រុមភ្ញៀវ Man City មានការគ្រប់គ្រងបាល់បានច្រើនជាងរហូតដល់៦៦ភាគរយឯណោះ ហើយការស៊ុតចំគោលដៅក៏មានច្រើនដែរ ដោយ Man City ស៊ុតចំគោលដៅបាន៥ដង និង Tottenham ស៊ុតចំគោលដៅតែ២ដងប៉ុណ្ណោះ។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Tottenham Hotspur រកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នៅនាទីទី៥ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lo Celso នៅនាទីទី៦៥ ដែលទើបតែដូរចូលនៅតង់ទី២។ លទ្ធផលនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham ឡើងឈរកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នមាន២០ ខណៈដែលក្រុម Man City ធ្លាក់មកឈរចំណាត់ថ្នាក់លេខ១១ មាន១២ប៉ុណ្ណោះ។

សម្រាប់ការប្រកួតកាលពីយប់ថ្ងៃទី២១ វិច្ឆិកានេះដែរក៏មានគូសំខាន់ៗមួយចំនួនមកពីលីគកំពូលផ្សេងៗផងដែរដែលគួរឲ្យចាប់អារម្មណ៍គឺ លីគកំពូលអង់គ្លេសដដែល Chelsea បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ២ទល់០, Man United យកឈ្នះ West Brom ១ទល់០, លីគកំពូលអាល្លឺម៉ង់៖ Bayern Munich តាមត្រឹមស្មើក្រុមភ្ញៀវ Bremen ១ទល់១, Dortmund បំបាក់ក្រុមម្ចាស់ផ្ទះ Hertha BSC ៥ទល់២, លីគកំពូលអុីតាលី៖ Juventus ឈ្នះក្រុមភ្ញៀវ Cagliari ២ទល់០, Lazio ឈ្នះក្រុមម្ចាស់ផ្ទះ Crotone ២ទល់០, លីគកំពូលអេស្ប៉ាញ៖ Real Madrid ស្មើជាមួយក្រុមម្ចាស់ផ្ទះ Villarreal ១ទល់១, Sevilla ឈ្នះក្រុមភ្ញៀវ Celta Vigo ៤ទល់២ និងក្រុមម្ចាស់ផ្ទះ Atletico Madrid ឈ្នះក្រុមភ្ញៀវ Barcelona ១ទល់០ ធ្វើឲ្យក្រុម Barcelona កាន់តែឃ្លាតឆ្ងាយពីក្រុមកំពូលតារាង៩ពិន្ទុឯណោះ ៕ដោយ៖ភារៈ

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print