លក់ឱសថបុរាណបន្លំលួចលុយនិងខ្សែកលោកយាយម្នាក់មិនបានសម្រេចត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដើរ
លក់ឨសថបុរាណ ខណៈឃើញលោកយាយអាយុ៨៨ឆ្នាំនៅម្នាក់ឯង​ធ្វើជាចូលជួយព្យាបាលជំងឺ ព្រោះតែឃើញ
លុយនិងខ្សែកលោកយាយនៅក្នុងថង់ក្បែរខ្លួន​ ក៏ធ្វើសកម្មភាពលួច តែមិនបានសម្រេចឡើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ករណីនេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ហាក់ អៀង អាយុ៨៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន រ៉ូសេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំ
ខ្មែរ មានទីលំនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ (ឃាត់ខ្លួន)។ដោយឡែកវត្ថុតាងចាប់យកមាន៖ ខ្សែកធ្វើអំពីលោហធាតុពណ៌លឿង១ខ្សែទម្ងន់៥ជី, ប្រាក់រៀល ២០ម៉ឺនរៀល, ប្រាក់ដុល្លារ៥៧០ដុល្លារ,​ម៉ូតូ១គ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-0518, ទូរស័ព្ទដៃ១គ្រឿង,​សាមីដាក់ឯកសារ១, សៀវភៅ១ក្បាល,​តែចិន៩កញ្ចប់, ឱសថបុរាណ(ថ្នាំខ្មែរ)១កញ្ចប់និងកាបូបយួរពណ៌ក្រហម១។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ​ ជនសង្ស័យបានជិះម៉ូតូមកផ្ទះជនរងគ្រោះដើម្បីលក់ឱសថបុរាណ(ថ្នាំបុរាណលើសឈាម) ឲ្យជនរងគ្រោះ  ហើយពេលនោះបានឲ្យជនរងគ្រោះស្គែនមេដៃលើទូរស័ព្ទដើម្បីពិនិត្យរកជំងឺលើសឈាម ខណៈនោះក៏ឃើញ
ជនរងគ្រោះមានកូនថង់ដាក់លុយនិងគ្រឿងអលង្ការនៅក្នុងហោប៉ៅអាវក៏រកវិធីលួចយក។ពេលឃើញឱកាសល្អស្ងាត់ ម្យ៉ាងទៀតឃើញជនរងគ្រោះ
ជាមនុស្សចាស់ជរាផង ជនសង្ស័យក៏បានបន្លំលូកយក រួចហើយជិះម៉ូតូចេញបាត់ទៅ។ បន្ទាប់មក ជនរងគ្រោះបានប្រាប់ចៅនិងកូន ហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិនដើម្បីឱ្យជួយធ្វើអន្តរាគមន៍រហូតចាប់ខ្លួនជនសង្ស័យបានតែម្ដង។
បច្ចុប្បន្ន​ ជនសង្ស័យ កំពុងឃាត់
ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ  ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print