បន្ទាប់ពីមានការផ្សាយព័ត៌មានអំពីការបើកដៃឲ្យឈ្មួញកាយខ្សាច់យ៉ាងអនាធិបតេយ្យពីសំណាក់លោកប្រធានមន្ទីររ៉ែធ្វើឲ្យលោកក្តៅស្លឹកត្រចៀកជាខ្លាំង

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានអំពីភាពអនាធិបតេយ្យនៃការបកខ្សាច់ពុំមានច្បាប់អនុញាតិរួចមកបណ្តាលឲ្យលោកប៊ិញជីវតុងក្តៅស្លឹកត្រចៀកជាខ្លាំងដោយលោកប្រធានបានប្រាប់តាមទូរស័ព្ទថាបញ្ហានេះលោកបានចាត់មន្ត្រីជំនាញឲ្យចុះទៅបង្រ្កាបនិងឃាត់មិនអោយដំណើរការទៀតទេ ។

ក្នុងនោះផងដែរលោកប៊ិញជីវតុងប្រធានមន្ទីររ៉ែក៏បានប្រាប់ទៀតថាចំពោះការលើកឡើងរបស់បុគ្គលមួយចំនួនថាលោកមានពាក់ព័ន្ឋនឹងរឿងសំណូកក្រោមតុនោះវាជាសិទ្ឋិសេរីភាពរបស់គេក្នុងការនិយាយយើងមិនអាចធ្វើរបងហាមឃាត់ការនិយាយរបស់គេបានឡើយ។ រឿងនេះមិនដូចការលើកឡើងនោះទេសំខាន់យើងធ្វើអ្វីទៅតាមនីតិវិធីទើបជាការត្រឹមត្រូវ។

លោកឯកស្រេងមេភូមិរលាំងចកបានប្រាប់ថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ មានមន្ត្រីជាច្រើនបានចុះមកទីតាំងបកខ្សាច់នេះដោយបានធ្វើកំណត់ហេតុបញ្ឈប់មិនឲ្យដំណើរការទៀតទេរង់ចាំបានច្បាប់អនុញាតិទើបដំណើរការឡើងវិញបាន។ចំណែកប្រជាពលរដ្ឋមួយរូបរស់នៅភូមិរលាំងចកនេះបានប្រាប់ដែរថាតាមពិតគ្រឿងចក្រ(អេស្កាវ៉ាទ័រ)គេបានយកមកលាក់នៅខាងក្រោយភូមិតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦មកម្លេះគឺមុនមួយថ្ងៃដែលក្រុមមន្ត្រីចុះមក។

ប្រការនេះហើយគឺអាចយល់បានថា មុនពេលដែលចុះទៅគឺគេបានប្រាប់គ្នីគ្នារួចជាស្រេចហើយថាឲ្យកគ្រឿងចក្រចេញអោយផុតមុនពេលក្រុមមន្ត្រីជំនាញចុះទៅដល់បើពុំដូច្នោះទេច្បាស់ជាត្រូវចាប់ឃាត់រឹបអូសមិនខាន ។

សូមរំលឹកថាកន្លងមកការបកយកខ្សាច់ពុំមានច្បាប់អនុញាតិកំពុងមានភាពអនាធិបតេយ្យកើតមានយ៉ាងច្រើនក្នុងទឹកដីស្រុកសំរោងទងបែរជាលោកប៊ិញជីវតុងប្រធានមន្ទីរមិនត្រឹមតែមិនបង្រ្កាបថែមទាំងនិយាយប្រាប់អ្នកសារព័ត៌មានថាទីតាំងនោះមានច្បាប់ទៅវិញខណះមន្ត្រីរបស់លោកប្រាប់ថា មិនមានច្បាប់ឡើយគឺកំពុងតែរៀបចំ ។

ទីតាំងបកខ្សាច់នេះស្ថិតក្នុងភូមិរលាំងចកឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។ ថៅកែបកខ្សាច់អត់ច្បាប់នេះត្រូវបានស្គាល់មានឈ្មោះ ភឿង ប៊ន ភេទប្រុស បច្ចុប្បន្នជាមន្ត្រីយោធា។

តាមការបង្ហើបប្រាប់ពីមន្ត្រីរ៉ែបានឲ្យដឹងថា លោកភឿងប៊ននេះធ្វើការបកខ្សាច់នៅទីតាំងខាងលើគឺមិនមានច្បាប់អនុញាតិត្រឹមត្រូវនោះទេគឺគេយកច្បាប់កន្លែងផ្សេងមកកាយនៅកន្លែងនេះ។ ការដែលធ្វើទៅបានគឺគាត់មានការត្រូវរ៉ូវគ្នាជាមួយលោកប៊ិញជីវតុងជាប្រធានមន្ទីររ៉ែនិងថាមពលទើបអាចយកគ្រឿងចក្រទៅដាក់ដើម្បីកាយបកយកខ្សាច់នៅទីនោះបានបើមិនមានការត្រូវរ៉ូវគ្នាជាមួយលោកប្រធានទេកុំថាឡើយមួយថ្ងៃសូម្បីមួយនាទីក៏ដឹកគ្រឿងចក្រចេញមិនទាន់ផង។

ការបង់ចំណូលក្រោមតុដល់ដៃបុគ្គលនេះធ្វើឲ្យរដ្ឋខាតបង់ថវិកាមិនតិចនោះទេក្នុងមួយឆ្នាំៗដែលនេះសអោយឃើញថាអំពើពុករលួយកំពុងតែបានប្រព្រឹត្តយ៉ាងចំហដោយគ្មានរអែងច្បាប់បន្តិចណាទាល់តែសោះ។ប្រភពបន្តថានៅក្នុងខេត្តកំពង់ស្ពឺនេះសំបូរកន្លែងបកនិងបូមខ្សាច់ច្រើនកន្លែងណាស់ក្នុងនោះមួយភាគធំគឺសុទ្ឋតែមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ៕

20160217_100916

20160212_120009

20160217_095805

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print