សមត្ថកិច្ចបញ្ជូនបុរស២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចរាចរណ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ម៉ោង៨និង០០នាទី នេះការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសម្រេចបញ្ជូនខ្លួនបុរស ២ នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តហើយដោយបានចោទប្រកាន់ពីបទ បើកម៉ូតូមានជាតិស្រវឹង បំផ្លាញសម្ភារៈនគរបាលចរាចរណ៍ គម្រាមដុតអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងមើលងាយសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចនគរបាល ។

នេះតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងថា កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៨និង៤៥នាទីយប់ កម្លាំងនគរបាលចរាចរណ៍ស្រុកស្វាយទាប សហការជាមួយកម្លាំងអាវុធហត្ថស្រុកបានចុះត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រង់ចំណុចផ្លូវជាតិលេខ១ ភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ស្របពេលនោះក៏មានឈ្មោះម៉ឹក សខ្ជា អាយុ៣៣ឆ្នាំមុខរបរគ្រូបង្រៀន បានជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ រូមដំណើរដោយឈ្មោះអាំ សាល អាយុ៣២ ឆ្នាំមុខរបរកសិករ អ្នកទាំង២បានជិះម៉ូតូមកដល់គោលដៅកន្លែងមន្ត្រីអនុវត្តច្បាប់ហើយបានទាត់បង្គោលសាជីខូចអស់ចំនួន ៣ និងបែកដំបងភ្លើងសញ្ញាចរាចរណ៍ចំនួន ១ ដែលដាក់នៅលើទ្រូងផ្លូវ ភ្លាមនោះកម្លាំងបានចាប់ឃាត់ខ្លួនជនបង្កទាំង២ហើយធ្វើការត្រួតពិនិត្យជាតិអាកុល តាមការពិនិត្យអ្នកបើកបរមានកម្រិតជាតិអាកុល ០,៩២មីលីក្រាម/១លីត្រខ្យល់ និងអ្នករូមដំណើរមានកម្រិត ០,៨៦មីលីក្រាម/១លីត្រខ្យល់ ។

ដោយពិនិត្យឃើញថា ជនបង្កបានប្រព្រឹត្តិបទល្មើសដូចច្នេះហើយទើបការិយាល័យបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

AjCc1iyQRa3fWYYa2JGrFXJRMcDDHFXmaiaQL-8YqMqw

AnLwpNnm3W_zsQVbQ5etFqxEfyBLGcrGACmJ1ptIGr4A

AuWfmTkcsgoLlsrOfdGIzNH4NzGLbb5Xmk42gvoEk2ph

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print