ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ តំណាងលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌបានអញ្ជើញចូលរួមជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (អ.ម.ត) និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ ពិនិត្យជំងឺ និងយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៨០០.០០០រៀល របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាគ អ.ម.ត និង TYDA ទៅឧបត្ថម្ភជូនលោកយាយ ថោង ទូច មានជន្មាយុ ១០០ឆ្នាំ ស្ថិតនៅផ្លូវលេខ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
...
ដោយ៖ សាលារាជធានីភ្នំពេញ