រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកវិស័យគ្រឿងសមុទ្ររបស់តៃវ៉ាន់ក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយសារតែ ការនេសាទនៅកោះបានកេងកម្លាំងពលកម្មរបស់កម្មករ។
កប៉ាល់នេសាទរបស់តៃវ៉ាន់ប្រឈមនឹងរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មហួសហេតុ ដូចជាទាសកររបស់ក្រុមនាវានេសាទ។ ភាគច្រើនពលករមកពីតំបន់អាស៊ាន ។ ការសម្រេចដាក់វិស័យនេសាទរបស់តៃវ៉ាន់ក្នុងបញ្ជីខ្មៅ និឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនេសាទក្នុងកោះតៃវ៉ាន់។
ក្រុមអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សនៅកោះតៃវ៉ាន់បានឲ្យដឹងថា «បណ្តាក្រុមហ៊ុនតៃវ៉ាន់ មិនអាចតាមដានរាល់សកម្មភាព នេសាទឆ្ងាយពីឆ្នេរសមុទ្រនោះឡើយ ។ កាលពីខែសីហា កម្លាំងទាហានអាមេរិកបានចាប់នាវានេសាទ និងរឹបអូសគ្រឿងសមុទ្រជាច្រើន ដោយចោទប្រកាន់ថាបានប្រើពលករដូចជាទាសករ។
ពាក់ព័ន្ធនិឹងការប្រើពលករដូចជាទាសករនៅលើនាវានេសាទឆ្ងាយពីឆ្នេរបានកើតឡើងនៅក្នុងប្រទេសជាច្រើនក្នុងតំបន់ ។ ចំណែកកម្មករមិនអនុញ្ញាតឲ្យឡើងលើដីគោកបានឡើយ ៕