ស្រីស្អាតជនជាតិចិន២នាក់ ត្រូវសមត្ថកិច្ចបណ្ដាញចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៩និង០០នាទី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយលោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០២នាក់ តាមជើងយន្តហោះចេញលេខLQ908 (KOS-CAN) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ។

បើតាមការអះអាងពីមន្រ្តីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ជនជាតិចិនទាំង ០២នាក់នេះ រួមមាន៖ ទី១. ឈ្មោះ SHI LIBAO ភេទស្រី អាយុ ៤០ឆ្នាំនិងទី២. ឈ្មោះ XU YING ភេទស្រី អាយុ ៣៤ឆ្នាំ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print