ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទនៃការប្រឡងជ្រើសរើស និស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅព្រះរាជាណាចក្រថៃ ជំហានទី២ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។
សូមបញ្ជាក់ថា៖ – ប្រឡងវិញ្ញាសាសរសេរ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ (មណ្ឌលប្រឡងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)
– ប្រកាសឈ្មោះបេក្ខជនជាប់៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០
– សម្ភាសន៍៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០
– ប្រកាសឈ្មោះបេក្ខជនជាប់ជាស្ថាពរ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ៕
ដោយ៖ សិលា
...