កាលពីថ្ងៃទី២២ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte បានបញ្ជាក់ថា ក្នុងនាមជាប្រធាន G20 ឆ្នាំ២០២១ អុីតាលីបានកំណត់គោលដៅថ្មីចំនួន៣ ដើម្បីកសាងអនាគតរឹងមាំសម្រាប់ប្រទេស G20 ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ G20 តាមអនឡាញ ក្រោមការដឹកនាំរបស់ប្រទេសសាវឌីអារ៉ាប៊ី នាយករដ្ឋមន្ត្រី អុីតាលី Giuseppe Conte បានឲ្យដឹងថា អុីតាលីបានត្រៀមលក្ខណៈធ្វើជាប្រធាន G20 ឆ្នាំ២០២១ ដែលចាប់ផ្តើមនៅថ្ងៃទី១ខែធ្នូ។ អុីតាលីបានដឹងច្បាស់ពីផលលំបាកដោយសារតែបញ្ហាកូវីដ-១៩ ប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
នាយករដ្ឋមន្ត្រីអុីតាលីបានកំណត់គោលដៅធ្វើឲ្យមានតម្លាភាព រវាងមនុស្សនិងធម្មជាតិ បុរសនិងស្ត្រី ផ្តល់សិទ្ធិដល់ស្ត្រី និងលុបបំបាត់ភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ។
ចំពោះឥទ្ធិពលដោយសារកូវីដ-១៩ នាយករដ្ឋមន្ត្រីអុីតាលីបានអំពាវនាវឲ្យបង្កើតសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក៏ដូចជាចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាព។
កិច្ចប្រជុំG20 តាមអនឡាញបានធ្វើឡើងនៅថ្ងៃទី២១និង២២ខែវិច្ឆិកា។ នេះជាលើកទីពីរហើយ ដែលមេដឹកនាំ G 20 ជួបប្រជុំគ្នា តាមអនឡាញ ក្នុងឆ្នាំ២០២០ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩៕