Dembele រងរបួសស្មា ជាក្តីកង្វល់ដល់ Barcelona ក្នុងវគ្គជម្រុះ Champion League ថ្ងៃនេះ

ចែករំលែក៖

កីឡាករ Ousmane Dembele បានរងរបួសស្មាអំឡុងពេល Barcelona ប្រកួតចាញ់ក្រុម Atletico Madrid កាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋានEstadio Wanda Metropolitano ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសបន្ទាប់ពីការដួលនៅពាក់កណ្តាលតង់ទី១ ទោះបីជាគាត់អាចបន្តលេងរហូតចប់ការប្រកួតក៏ដោ។ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះកំពុងស្ថិតនៅក្រោមការយកចិត្តទុកដាក់បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករYannick Carrasco ប៉ុន្តែលោក Ronald Koeman បានសំរេចចិត្តបន្តឲ្យគាត់លេង

ភាពធ្ងន់ធ្ងរនៃការរងរបួសនៅតែត្រូវបានគេមើលឃើញដោយសារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា Dembele បានឆ្លងកាត់ការធ្វើតេស្តកាលពីព្រឹកថ្ងៃអាទិត្យ។ សម្រាប់ពេលនេះក្រុម Barcelona មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពរបួសរបស់ Dembele នោះទេ ប៉ុន្តែពួកគេបានអះអាងពីបញ្ហារបួសរបស់កីឡាករ Sergi Roberto និង Gerard Pique ថានឹងមិនអាចចូលលេងក្នុងវគ្គជម្រុះ Champion League នៅថ្ងៃអង្គារនេះបានទេ។

ដោយសារតែ Dembele អាចលេងបានគេសង្ឃឹមថា របួសរបស់គាត់នឹងមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែប្រសិនបើគាត់ត្រូវខកខានការប្រកួតបន្ទាប់ជាមួយក្រុម Dynamo Kyiv នៅយប់ថ្ងៃអង្គារ នោះនឹងធ្វើលោក Koemanព្រួយបារម្ភ និងឈឺក្បាលដោយសារបច្ចុប្បន្នខ្សែប្រយុទ្ធ Ansu Fati ក៏មានបញ្ហារបួសដែរ ។

គួរបញ្ជាក់ថា ក្រុម Barcelona កំពុងឈរលេខ១ក្នុងពូលG មាន៩ពិន្ទុ ក្នុងវគ្គជម្រុះ Champion League តាមពូល នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ Dynamo Kyiv នៅថ្ងៃរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ ដោយកាលពីប្រកួតក្នុងជើងទី១ ក្រុម Barcelona បានយកឈ្នះក្រុម Dynamo Kyiv ក្នុងលទ្ធផល ២ទល់១។ ប៉ុន្តែសម្រាប់ការប្រកួតយប់នេះក្រុម Barcelona កំពុងព្រួយបារម្ភ ដោយសារកីឡាករសំខាន់ៗមួយចំនួនត្រូវញុំាញីដោយសាររបួស ៕ដោយ៖ធី រីណា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print