លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសពក្នុងហេតុការណគ្រោះអគ្គិភ័យកាលពីព្រលប់ថ្ងៃ២៣វិច្ឆិកាដើម្បីដោះស្រាយការលំបាក

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសពក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីដោះស្រាយការលំបាក ។ 

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣​ វិច្ឆិកា​ ឆ្នាំ​២០២០​ វេលាម៉ោង​ប្រមាណ ៧យប់​ មានករណីគ្រោះអគ្គិភ័យមួយកេីតឡេីងនៅចំណុចបន្ទប់ជួល​ខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់​  ក្នុងភូមិផ្សារ​ទឹកថ្លា​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  ហេតុការណ៍នេះ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័ម ចំណែកបុរសម្នាក់ទៀតជាបងប្អូនបង្កើតរងរបួសស្រាល ។ 

ជនរងគ្រោះទាំង២នាក់មានឈ្មោះ​​១-ព្រេង​ ខា​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ មុខរបរ​ជាងបុកគ្រឹះ​ បាត់បង់ជីវិត​។

២-ឈ្មោះ​ ព្រេង​ ឃីង​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​  មុខរបរ​ជាងបុកគ្រឹះ​ រងរបួសស្រាល។ជងរងគ្រោះទាំង២នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយទើបតែមកស្នាក់នៅក្នុងបន្ទប់ជួលនេះបាន២ថ្ងៃប៉ុណ្ណោះ ។

    សមត្ថកិច្ចសន្និដ្ឋានថា អគ្គិភ័យនេះ បណ្តាលមកពីការផ្ទុះចង្ក្រានហ្គាសដែលកំពុងចម្អិនម្ហូប ហើយឆាបឆេះម៉ូតូមួយគ្រឿងនៅក្បែរនោះបណ្តាលឱ្យជនរងគ្រោះរត់មិនទាន់ក៏ត្រូវភ្លើងឆាបឆេះដួលស្លាប់នៅក្នុងបន្ទប់តែម្តង។ 

    ភា្លមៗនោះដែរ ក៏មានវត្តមានលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ ដោយបានឱ្យរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ប៉ុន្តែមិនបានបាញ់ទឹកនោះទេព្រោះនៅពេលរថយន្តមកដល់ភ្លើងបានរលត់ទាំងស្រុងទៅហើយ ។  

    ជាមួយនេះ ដោយមានការអាណិតនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសព ដើម្បីដោះស្រាយចំពោះមុខជាបណ្តោះអាសន្ន ៕

     

...

  ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print