អន្តរជាតិ៖ ក្រុមហ៊ុនរថយន្តរបស់អាមេរិក General Motors (GM) ក្រោយពីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនអាមេរិករកឃើញថា អាចមានបញ្ហាពោងសុវត្ថិភាព បានសម្រេចនឹងនូវហៅរថយន្តសរុប ៧លានគ្រឿងចូលមកវិញ នៅជុំវិញពិភពលោក។
ទីភ្នាក់ងារជាតិផ្នែកសុវត្ថិភាពដឹកជញ្ជូនអាមេរិក NHTSA នៅថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បាននិយាយថា ក្រុមហ៊ុន GM ត្រូវតែហៅរថយន្តប្រភេទ Pick Up និង SUV ម៉ូដែល២០០៧–២០១៤ សរុប៥.៩លានដុល្លារគ្រឿងចូលមកវិញ ដោយសារហានិភ័យនៃពោងសុវត្ថិភាពម៉ាក Takata ដែលបំពាក់លើរថយន្តទាំងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ខែវិច្ឆិកា ឆ្នាំ២០២០ ។
ដោយឡែកចំពោះការហៅចូលនេះរួមមាន៖ រថយន្តម៉ូដែលរថយន្តដូចជា៖ Cadillac Escalade, Chevrolet Silverado, Chevrolet Suburban, Chevrolet Tahoe, GMC Sierra និង GMC Yukon ជាដើម។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន GM ផ្ទាល់ បានអះអាងថា ការហៅរថយន្តរាប់លានគ្រឿងចូលមកវិញបែបនេះ គឺធ្វើឲ្យខ្លួនខាតបង់ថវិកា១.២ពាន់លានដុល្លារ ហើយក្រុមហ៊ុននឹងហៅរថយន្តសរុប ៧លានគ្រឿងនៅជុំវិញពិភពលោកចូលមកវិញ ។ ក្នុងនោះរួមមានទាំង៥៤៤,០០០គ្រឿង នៅកាណាដាផងដែរ៕ដោយ៖ស តារា