អតីតកីឡាករបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូងម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

កីឡាករបាល់ទាត់ជម្រើសជាតិអាហ្រ្វិកខាងត្បូង Anele Ngcongca បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុ Kwazulu-Natal កាលពីព្រឹកថ្ងៃអង្គារក្នុងអាយុ៣៣ ឆ្នាំ ពេលដែលគាត់ជិះក្នុងរថយន្តផ្ទាល់ខ្លួនរបស់គាត់ គាត់បានស្លាប់បន្ទាប់ពីផ្លាស់ពីក្លិMamelodi Sundowns ទៅក្លិបAmaZulu ក្នុងលីកកំពូលអាហ្វ្រិក។ ក្រោយពីហេតុការណ៍ស្លាប់នេះ ក្លិបបានចេញសេចក្ដីថ្លែងការណ៍រួមដោយបញ្ជាក់ពីព័ត៌មានសោកនាដកម្មនេះជាសាធារណៈ ក្លិបបាល់ទាត់ Mamelodi Sundowns និងក្លិប AmaZulu មានការសោកសៅដែលបានដឹងអំពីសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍របស់អតីតកីឡាករ AneleNgcongca នេះ

កាលពីព្រឹកថ្ងៃអង្គារមានសេចក្តីរាយការណ៍ថា មានកីឡាករបាល់ទាត់ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅ KwaZulu សេចក្ដី

ថ្លែងការណ៍បានបន្តថា យើងមានការសោកស្តាយដែលបានដឹងអំពីការស្លាប់ដ៏សោកសៅរបស់ Anele Ngcongcaយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោក Ngcongca

Ngcongca គឺជាកីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងដែលបានលេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2010 និងរកបានជាង៥០គ្រាប់សម្រាប់ក្រុមជម្រើសជាតិអតីតកីឡាករក្លិបបែលហ្ស៊ិក KRC Genk ដែលជាកន្លែងដែលគាត់ធ្លាប់បានលេង២៧៩ ប្រកួតក៏បានផ្តល់កិត្តិយសដល់ Ngcongca ដោយបានចេញសាររំលែកទុក្ខផងដែរ ក្នុងនោះអតីតមិត្តរួមក្រុមរបស់គាត់នៅក្លិប Genk កីឡាករ Kevin De Bruyne ក៏បានផ្ញើសារចូលរួមរំលែកទុក្ខនៅលើបណ្តាញសង្គមផងដែរ

ចំណែកអ្នកចាំទីអ្នកចាំទីបែលហ្ស៊ិក Thibaut Courtois បានសរសេរសារលិខិតរបស់គាត់ថា សោកស្តាយដែលបានឮដំណឹងដ៏សោកសៅរបស់អតីតកីឡាករក្លិប Genk លែងធ្លាប់នៅជាមួយយើង។ ក្នុងនាមជាកីឡាករម្នាក់ដែលមានភាពក្លៀវក្លាបំផុតដែលខ្ញុំធ្លាប់បានជួបខ្ញុំនឹងចងចាំស្នាមញញឹមរបស់អ្នកហើយនឹងអនុវត្តផ្នត់គំនិតវិជ្ជមានរបស់អ្នក។ យើងនឹងនឹកអ្នកខ្លាំងណាស់! មិត្តរបស់ខ្ញុំ, គំនិតរបស់ខ្ញុំនឹងនៅជាមួយគ្រួសាររបស់អ្នក

កីឡាករ Ngcongca ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រទេសបែលហ្ស៊ិកដែលជាកន្លែងដែលគាត់បានចំណាយពេលមួយទសវត្សរ៍ដើម្បីលេងក្នុងលីកកំពូលប្រទេសមួយនេះ ៕ ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print