បុរសម្នាក់ផ្សារម៉ាស៊ីនច្រូតភ្លេចមើលខ្សែភ្លើងចូលក្នុងកន្ត្រៃម៉ាសុីនបណ្តាលឱ្យឆក់ស្លាប់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ប៉ុន្តែជាអកុសលគឺហួសពេលទៅហើយ បន្ទាប់ពីជនរងគ្រោះបានផ្សារម៉ាសុីនច្រូតស្រូវភ្លេចមើលខ្សែភ្លើងចូលក្នុងកន្ត្រៃម៉ាសុីនច្រូតបណ្តាលឱ្យឆក់ដួលដេកលើដីបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតក្នុងត្រពាំងរុនទី១ ឃុំចន្ត្រី ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះធី រតនា អាយុ៣៦ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅក្នុងឃុំចន្ត្រី ស្រុករមាសហែក។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុបុរសរូបនេះបានមកផ្សារម៉ាសុីនច្រូតស្រូវ ខណៈកំពុងផ្សារបានប្រមាណកន្លះម៉ោងដោយគាត់ភ្លេចមើលខ្សែភ្លើងចូលក្នុងកន្ត្រៃម៉ាសុីនច្រូត ស្រាប់តែត្រូវខ្សែភ្លើងឆក់ដួលដេកលើដីបង្កមានការភ្ញាក់ផ្អើល ទើបអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះបញ្ជួនទៅកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចជំនាញបានមកពិនិត្យសពជាមួយគ្រូពេទ្យរួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែនទើបធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print