នារីម្នាក់សង្ស័យស្រវឹង​ បានបេីករថយន្តព្រូសទៅបុកទ្រូងផ្លូវក្បែរផ្សារអូឡាំព្យា​ រងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នារីម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius ក្នុងល្បឿនលឿននិងសង្ស័យស្រវឹងស្រាផងនោះ​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង៣​ និង៥០នាទីទៀបភ្លឺ​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្បែរផ្សារអូឡាំព្យា​ តាមបណ្ដោយផ្លូវលេខ១៨២​ ក្នុងសង្កាត់អូរឫស្សី២​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីសន្តិសុខដែលប្រចាំការនៅក្នុងតំបន់​នៃកន្លែងកេីតហេតុខាងលេីបានឲ្យដឹងថា​ មុនកេីតហេតុគាត់ឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ​ 2AB-7881 បើកតាមបណ្ដោយផ្លូវលេខ១៨២​ ក្នុងទិសដៅពី
កេីតទៅលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្ម(ក្បាលនាគ)ពុះចែកទ្រូងផ្លូវបាក់អស់១កង់ខ្ទាតមកកណ្ដាលផ្លូវ​ ឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច​ ។ ប្រភពដដែលបានបន្តថា​ ក្រោយកេីតហេតុនារីដែលជាអ្នកបើកបរបានបេីកទ្វាររថយន្តចេញមកទាំងអាការស្រវឹងស្រា​ ហេីយបានហៅឡំប្រឺតាជិះចេញពីកន្លែងកេីតហេតុបាត់​ ទៅដោយបន្សល់រថយន្តបង្កទុកនៅកន្លែងកេីតហេតុ​ ។

​ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌ៧មករា​ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print