រថយន្តស្ទូចបេីកឡើងស្ពានព្រះមុនីវង្ស​ចាស់ ស្រាប់តែរលត់ម៉ាស៊ីនរអិលថយក្រោយមកវិញទៅបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រេីនកំណាត់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់បានពាក់កណ្ដាលស្ពាន​ទៅហើយក៏ស្រាប់តែរលត់ម៉ាស៊ីរអិលរថយន្តថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់​ រីឯរថយន្តបង្កបានធ្លាក់ចូលសួនតែសំណាងល្អមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអង្គារទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់​ ក្នុងសង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ។

​ បេីតាមសម្ដីតៃកុងរថយន្តបង្កហេតុបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានបើករថយន្តស្ទូច​ ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១​ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច​ ខណៈបើកឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពាន​ហើយ ក៏បានរលត់ម៉ាស៊ីន​ ហេីយគាត់ជាន់ហ្វ្រ័ងដែរតែមិនស៊ីបណ្ដាលឱ្យរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់​ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះឡេីយ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅឲ្យមកធ្វេីកំណត់ហេតុ​ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print