ខ្សែបម្រើ Reinier របស់ក្លិប Borussia Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន BBC Sport បានចេញផ្សាយកាលពីម្សិលមិញថា ខ្សែបម្រើសញ្ជាតិរុស្ស៊ី Reinier មកពីក្លិជើងខ្លាំងមកពីអាឡឺម៉ង់ BorussiaDortmund បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ដែលនឹងត្រូវខកខានការប្រកួតរបស់ក្លិបមួយចំនួន

កីឡាករវ័យ១៨ឆ្នាំរូបនេះដែលបានចូលរួមជាមួយ Dortmund ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំពី ក្លិប Real Madrid កាលពីខែសីហាបានឆ្លងកាត់ការធ្វើតេស្ត PCR សម្រាប់ជំងឺកូវីដ-១៩ នៅពេលដែលគាត់វិលត្រឡប់ពីកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិជាមួយប្រេស៊ីលក្នុងការប្រកួតយុវជនអាយុក្រោម២៣ឆ្នាំកាលពីសប្តាហ៍មុន។

ខ្សែបម្រើ Reinier មិនមែនជាផ្នែកមួយនៃក្រុមរបស់ Dortmund សម្រាប់ជ័យជម្នះនៅ Bundesliga របស់ពួកគេលើក្រុម Hertha Berlin ទេកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានកីឡាករផ្សេងទៀតបានធ្វើតេស្តវិជ្ជមាន ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ

ក្លិប Dortmund បានបញ្ជាក់ពីព័ត៌មានមួយថ្ងៃមុនការប្រកួត Champions League របស់ពួកគេជាមួយ ក្រុម Club Brugge ដោយបានអះអាងថាយុវជនជំទង់ម្នាក់នេះមិនមានបញ្ហាអ្វីទេ ហើយឥឡូវនេះគាត់ត្រូវនៅដាច់ដោយឡែកពីគេ ដើម្បីតាមដាន និងពិនិត្យសុខភាពដោយយកចិត្តទុកដាក់បំផុត

Reinier ដែលបានឈ្នះពានរង្វាន់ Campeonato Brasileiro និងពានរង្វាន់ Copa Libertadores ជាមួយក្លិប Flamengo នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ មិនទាន់បានរកគ្រាប់បាល់ ឬបង្កើតឱកាសក្នុងការប្រកួតក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga ចំនួន៣លើករបស់គេនៅឡើយទេក្នុងការបង្ហាញខ្លួនឲ្យក្លិប Dortmund ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print