លទ្ធផលបោះឆ្នោតអាមេរិក៖ បណ្តារដ្ឋយុទ្ធសាស្ត្រ ប្រកាសលោកបៃឌិនឈ្នះឆ្នោត

ចែករំលែក៖

នៅតាមបណ្តារដ្ឋដែលមានការប្តឹងផ្តល់ពាក់ព័ន្ធការបោះឆ្នោត ដូចជារដ្ឋ Pennsylvania, Nevada និងMinnesota នៅថ្ងៃទី២៤ខែវិច្ឆិកា បានប្រកាស ជាផ្លូវការថាបេក្ខភាពប្រធានាធិបតីចូបៃឌិន បានយកឈ្នះ ក្នុងបណ្តារដ្ឋខាងលើ។

អភិបាលរដ្ឋ Pennsylvaniaលោក Tom Wolf បានបានចុះហត្ថលេខាទទួលស្គាល់ថា លោកបៃឌិនឈ្នះឆ្នោត ទទួលបានកៅអីតំណាងចំនួន២០ ក្នុងរដ្ឋនេះ។ ការប្រកាសទទួលស្គាល់ពីជ័យជម្នះខាងលើជួយឲ្យចំនួនសន្លឹកឆ្នោត សកលរបស់លោកបៃឌិនកើនឡើងជាង៨០លាននាក់ ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ អាមេរិកដេលមានបេក្ខភាពប្រធានាធិបតីទទួលបានការគាំទ្រពីពលរដ្ឋ ខ្ពស់បំផុតមិនធ្លាប់មាន។នៅក្នុងសេចក្តីប្រកាស អភិបាលរដ្ឋ លោក Tom Wolf បានថ្លែងអំណរគុណដល់មន្ត្រីបុគ្គលិកក្នុងរដ្ឋPennsylvania ដែលបានរៀបចំការបោះឆ្នោតប្រកបដោយ តម្លាភាពនិងសេរីភាព។ លោក Tom Wolf បន្តទៀតថា លោកបានផ្តល់លិខិតបញ្ចាក់ថា លោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីសជាអ្នកឈ្នះ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា។

ក្រៅពីនេះនៅក្នុងរដ្ឋ Nevada និង Michigan ក៏បានប្រកាស ជាផ្លូវការថាលោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ដោយសារតែមិនអាចកែប្រែលទ្ធផលបោះឆ្នោត អាមេរិកបាន លោកត្រាំ និងក្រុមការងារ របស់លោកបានប្រកាសរៀបចំផ្ទេរអំណាច ដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី ។ ទាំងនោះជាសញ្ញានៃការបញ្ចប់ ការតវ៉ារបស់លោកត្រាំ ក៏ដូចជាផ្លាស់ប្តូរអំណាចប្រកបដោយសន្តិភាព៕ ដោយធីរីណា

លោក Joe Biden និងលោកស្រីKamala Harrisស្ថិតនៅក្នុងយុទ្ធនាការបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យនៅ Delaware រូបថត AFP

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print