តុលាការកំពូល សម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារ ដដែល

ចែករំលែក៖

ភ្នំពេញ៖តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារ ដដែល ដោយមិនព្រមដោះលែងតាមពាក្យស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស វិញ ដើម្បីបន្តនីតិវិធី ។

គួររំលឹកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ។ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

លោក រ៉ុង ឈុន ជាប់ចោទពីបទ «ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល»៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print