វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៦,៤លានដូសបានចែកចាយតាមបណ្តារដ្ឋនៅអាមេរិក

ចែករំលែក៖

បណ្តារដ្ឋនៅអាមេរិកនឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់ចំនួន៦,៤លានដូសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ វ៉ាក់សាំងនោះផលិតដោយក្រុមហ៊ុន Pfizer។ តាមគម្រោងនៅថ្ងៃទី១០ខែធ្នូ នាយករដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង។ បើទទួលបានការអនុម័តនោះនៅថ្ងៃទី១២ខែធ្នូនឹងចាក់វ៉ាក់សាំងជាផ្លូវការដល់ពលរដ្ឋអាមេរិក។

មានប្រសសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ខែវិច្ឆិកា(ពេលវេលាក្នុងតំបន់)រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកលោក Alex Azar បានប្រកាសឲ្យដឹងថា ស្ថាប័ននេះកំពុងតែធ្វើការដើម្បីចែកចាយផ្តល់អាទិភាពដល់បុគ្គលដែលនឹងទទួលបានវ៉ាក់សាំងមុនគេបង្អស់ ក្នុងនោះមានមនុស្សចាស់ និងអ្នកបម្រើការនៅជួរមុខ។
មន្ត្រីសុខាភិបាល និងបណ្តាក្រុមហ៊ុនឱសថសង្ឃឹមថា នឹងមានវ៉ាក់សាំងដល់ទៅ៤០លានដូសចាក់ដល់ពលរដ្ឋនៅចុងឆ្នាំ២០២០នេះ។
បច្ចុប្បន្ន នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង៦០លាននាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២៥ខែវិច្ឆិកា និងស្លាប់កើនឡើងជាង១,៤លាននាក់ផងដែរ ។ ចំណែកនៅក្នុងទឹកដីអាមេរិកវិញក៏មានអ្នកឆ្លងកើនឡើងខ្ពស់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកដោយមានអ្នកស្លាប់ជាមធ្យមកើនឡើងជាង១៥០០នាក់ក្នុងមួយថ្ងៃ គឺកើន៣២ភាគរយបើប្រៀបធៀបសប្តាហ៍មុន ។
គិតមកដល់ថ្ងៃទី ២៤ខែវិច្ឆិកា អាមេរិកមានអ្នកស្លាប់កើនឡើងដល់ ២៦៤.០២៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២.៧៩៤.៩៩១នាក់ ក្នុងទឹកដីអាមេរិក៕ ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print