ឥណ្ឌានិងចិនបង្កើនឥទ្ធិពល​នៅម៉ាល់ឌីវ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ

ចែករំលែក៖

កោះម៉ាល់ឌីវ​ ស្ថិតនៅក្នុងសមុទ្រឥណ្ឌា​ ហើយជាទីតាំងនៃការប្រជែងឥទ្ធិពលរវាងឥណ្ឌានិឹងចិន​ ។ នៅពេលនេះ​ចិន​បាន​ជួយសាងសង់ស្ពានមានប្រវែងជាង​២,១គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង Male ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Velana របស់ប្រទេសកោះម៉ាល់ឌីវ(Maldives)។
ការសាងសង់ស្ពានគឺជាតំណាងនៃមិត្តភាពរវាងចិននិឹងកោះម៉ាល់ឌីវ​ ដោយចិនបានចំណាយប្រាក់​ដល់ទៅ​២០០លានដុល្លារ​ ។ នេះជាតំណាងនៃមិត្តភាព​រវាងចិននិឹងម៉ាល់ឌីវ និងជាការបង្ហាញវត្តមាន​របស់ចិននៅក្នុងប្រទេសនេះ​។
សកម្មភាពរបស់ចិននៅកោះម៉ាល់ឌីវ​ ធ្វើឲ្យប្រទេសឥណ្ឌា បង្ហាញការមិនពេញចិត្ត​ ដោយសារតែកោះម៉ាល់ឌីវស្ថិតនៅក្នុងរង្វង់ឥទ្ធិពលរបស់ឥណ្ឌា។ ទាំងនោះហើយទើបការសាងសង់ស្ពានរបស់ចិននៅកោះម៉ាល់ឌីវ​ធ្វើឲ្យឥណ្ឌា​បារម្ភខ្លាចកោះម៉ាល់ឌីវស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន​។
ដើម្បីរក្សាកោះម៉ាល់ឌីវ​ ឥណ្ឌាបានប្រកាស​កញ្ចប់ជំនួយមានទឹកប្រាក់​៥០០លានដុល្លារ​ដើម្បីសាងសង់ស្ពានឆ្លងសមុទ្រផ្សេងទៀត​នៅលើកោះម៉ាល់ឌីវ។ គម្រោងសាងសង់ស្ពានមាន​ប្រវែងដល់ទៅ​៦,៧គីឡូម៉ែត្រ តភ្ជាប់ពីកោះម៉ាល់ឌីវទៅកាន់កោះ៣ផ្សេងទៀត​។ គោលដៅរបស់ឥណ្ឌាគឺដើម្បីធ្វើឲ្យស្ពាន Sinamale របស់ចិន​ស្ថិតនៅក្រោមស្ពានរបស់ឥណ្ឌា ទាំង ប្រាក់ចំណាយនិងប្រវែង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print