កោះម៉ាល់ឌីវ ស្ថិតនៅក្នុងសមុទ្រឥណ្ឌា ហើយជាទីតាំងនៃការប្រជែងឥទ្ធិពលរវាងឥណ្ឌានិឹងចិន ។ នៅពេលនេះចិនបានជួយសាងសង់ស្ពានមានប្រវែងជាង២,១គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង Male ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Velana របស់ប្រទេសកោះម៉ាល់ឌីវ(Maldives)។
ការសាងសង់ស្ពានគឺជាតំណាងនៃមិត្តភាពរវាងចិននិឹងកោះម៉ាល់ឌីវ ដោយចិនបានចំណាយប្រាក់ដល់ទៅ២០០លានដុល្លារ ។ នេះជាតំណាងនៃមិត្តភាពរវាងចិននិឹងម៉ាល់ឌីវ និងជាការបង្ហាញវត្តមានរបស់ចិននៅក្នុងប្រទេសនេះ។
សកម្មភាពរបស់ចិននៅកោះម៉ាល់ឌីវ ធ្វើឲ្យប្រទេសឥណ្ឌា បង្ហាញការមិនពេញចិត្ត ដោយសារតែកោះម៉ាល់ឌីវស្ថិតនៅក្នុងរង្វង់ឥទ្ធិពលរបស់ឥណ្ឌា។ ទាំងនោះហើយទើបការសាងសង់ស្ពានរបស់ចិននៅកោះម៉ាល់ឌីវធ្វើឲ្យឥណ្ឌាបារម្ភខ្លាចកោះម៉ាល់ឌីវស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន។
ដើម្បីរក្សាកោះម៉ាល់ឌីវ ឥណ្ឌាបានប្រកាសកញ្ចប់ជំនួយមានទឹកប្រាក់៥០០លានដុល្លារដើម្បីសាងសង់ស្ពានឆ្លងសមុទ្រផ្សេងទៀតនៅលើកោះម៉ាល់ឌីវ។ គម្រោងសាងសង់ស្ពានមានប្រវែងដល់ទៅ៦,៧គីឡូម៉ែត្រ តភ្ជាប់ពីកោះម៉ាល់ឌីវទៅកាន់កោះ៣ផ្សេងទៀត។ គោលដៅរបស់ឥណ្ឌាគឺដើម្បីធ្វើឲ្យស្ពាន Sinamale របស់ចិនស្ថិតនៅក្រោមស្ពានរបស់ឥណ្ឌា ទាំង ប្រាក់ចំណាយនិងប្រវែង៕