ភ្នំពេញ ៖ ឃ្លាំងសម្ងួតស្រូវនៅក្នុងរោងម៉ាសុីនកិនស្រូវដ៏ធំមួយកន្លែងជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបង្ការ សង្គ្រោះពន្លត់អគ្គិភ័យរាជធានីនិងខេត្តកណ្ដាល ចុះមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៩ៈ១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍១១កើត ខែមិគសិរ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងសម្ងួតស្រូវ ។
– មូលហេតុ : ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលេីគឺជាប្រភេទសំណង់ ឃ្លាំងថ្មប្រក់ស័ង្កសី (ទំហំ ៤០ម៉ែត្រx ៧០ម៉ែត្រ )។ ចំពោះសម្ភារៈខូចខាតមាន រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ម៉ែត្រ។
សមត្ថកិច្ចបានបន្ថែមថា ករណីខាងលេីនេះពុំមានមនុស្សរងរបួស ឬស្លាប់នោះទេ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿងរួមមាន ៖
-រថយន្តការិយាល័យអគ្គិភ័យចំនួន៨គ្រឿង ។
-រថយន្តស្នងការដ្ឋានខេត្ដកណ្ដាល ចំនួន៣គ្រឿង ។
– រថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង ដោយពន្លត់ចប់នៅម៉ោង៩ៈ៥៣នាទី នាថ្ងៃខែឆ្នាំដដែល ៕ ដោយ៖ ភារ៉ា ដង្កោ