រោងម៉ាសុីនកិនស្រូវ​មួយកន្លែងក្នុងខណ្ឌដង្កោ​ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អេីលដល់សមត្ថកិច្ចរាជធានីនិងខេត្តកណ្ដាលចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ ឃ្លាំងសម្ងួតស្រូវ​នៅក្នុងរោងម៉ាសុីនកិនស្រូវដ៏ធំមួយកន្លែងជាប់ផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិកណ្ដាល​ សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​បង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន​ និងកម្លាំងជំនាញបង្ការ សង្គ្រោះពន្លត់អគ្គិភ័យរាជធានីនិងខេត្តកណ្ដាល​ ចុះមកធ្វើអន្តរាគមន៍​ កាលពីវេលា​ម៉ោង​៩ៈ១០នាទីព្រឹក​ ថ្ងៃព្រហស្បតិ៍​១១កើត​ ខែមិគសិរ ឆ្នាំ ជូត ទោស័​ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ឃ្លាំងឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងសម្ងួតស្រូវ ។
– មូលហេតុ : ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលេីគឺជាប្រភេទសំណង់ ឃ្លាំងថ្ម​ប្រក់ស័ង្កសី (ទំហំ ៤០ម៉ែត្រx ៧០ម៉ែត្រ )។ ចំពោះសម្ភារៈខូចខាត​មាន រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០​ម៉ែត្រ។

​ សមត្ថកិច្ចបានបន្ថែមថា​ ករណីខាងលេីនេះពុំមានមនុស្សរងរបួស​ ឬស្លាប់​នោះទេ​ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿងរួមមាន​ ៖
-​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន​៨គ្រឿង ។​
-​រថយន្តស្នងការដ្ឋានខេត្ដកណ្ដាល​ ចំនួន​៣គ្រឿង ។
– រថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង​ ដោយពន្លត់ចប់​នៅម៉ោង​៩ៈ៥៣នាទី នាថ្ងៃខែឆ្នាំដដែល ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print