ពិធីសម្ពោធបណ្ណាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធបណ្ណាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលបានរៀបចំជួសជុលកែលម្អធ្វើទំនើបកម្មទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកបរិក្ខារ និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងឲ្យសមស្របតាមលក្ខណ:បច្ចេកទេស។ ការរៀបចំ និងកែលម្អបណ្ណាល័យនេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការរៀន និងបង្រៀន បណ្ដុះទម្លាប់អាន និងការស្រាវជ្រាវ ព្រោះបណ្ណាល័យជាកន្លែងរក្សាទុកនូវចំណេះដឹងគ្រប់បែបយ៉ាង ដែលគ្រូឧទ្ទេស និងគរុសិស្សអាចស្វ័យសិក្សា និងអាចប្រើប្រាស់ក្នុងការបង្រៀន និងរៀន។

ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អមអមដោយ ​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​នាយកដ្ឋាន​ មន្ដ្រី​ជំនាញ គណៈគ្រប់គ្រង​មជ្ឈមណ្ឌល លោកគ្រូអ្នកគ្រូ និង​គរុសិស្ស​ជា​ច្រើន​រូប​ផងដែរ។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលជាមួយគរុសិស្ស នៃសាលាគរុកោសល្យភូមិភាគ និង វិក្រឹតការខេត្តដែលជាជំនួយការអប្បមាទទូទាំងប្រទេសផងដែរ ដោយឯកឧត្ដមបានផ្ដល់នូវអនុសាសន៍ដល់ប្អូនៗដែលជាគរុសិស្សនិងជាជំនួយការអប្បមាទត្រូវខិតបំពេញតួនាទី និងភារកិច្ចឲ្យបានល្អដើម្បីសម្រចបាននូវយន្តការ ច្បាប់ យត្តិធម៌ តល្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមការធ្វើកំណែទម្រង់ប្រឡង ដែលជាមួលដ្ឋានសម្រាប់កណែទម្រង់ប្រព័ន្ធអប់រំទាំងមូល ហើយឯកឧត្ដមបានសង្កត់ធ្ងន់ថា ប្រទេសដែលរីកចម្រើនមិនប្រាកដទៅលើធនធានធម្មជាតិនោះគឺសំខាន់លើធនធានមនុស្សដែលពោរពេញដោយចំណេះដឹង។

មុនបញ្ចប់កម្មវិធីលោករដ្ឋមន្ដ្រីក៏បានប្រគល់លិខិតថ្លែងអំណរគុណ​ដល់​ក្រុមការងារដែលបានចូលរួមសហការកសាងបណ្ណាល័យ អង្គការដៃគូនានាព្រមទាំងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ដែលបានចូលរួមកសាងនូវសមិទ្ធិផលនេះឡើង និងចែកជូននូវសម្ភារអនាម័យមួយចំនួនដល់សាលាគរុកោសល្យ និងម៉ាសដល់គរុសិស្សផងដែរ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print