ខេត្តមណ្ឌលគិរី នៅតែជាតំបន់ដំណើរកម្សាន្តជាមួយនឹងទេសចរណ៍បែបធម្មជាតិល្អបំផុត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មន្ទីទេសចរណខេត្តមណ្ឌគិរី និងក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍បានបរិយាយថា៖ មណ្ឌលគិរី​ គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា​ សម្បូរទៅដោយធន​ធានធម្មជាតិទាំងនៅលេីដី​និងនៅក្រោមដី​ ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដេីមភាគតិច​ ក្រៅពីនោះខេត្តមណ្ឌលមានមានភ័ពវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព​ និងទេសភាពដ៏ទាក់ទាញ​ មានទឹកជ្រោះជាច្រេីនកន្លែង​ (ទឹកជ្រោះប៊ូស្រា​ រមនា១​ រមនា២​ ជ្រៃធំ​ មនោរម្យ​ ជ្រៃយស​ លេងប៉ូកប្រះ​ អូរឆ្វេង​ លែងទូវ​ លែងឃិត) ជួរភ្នំបន្តជាប់គ្នារដឹក​ ជ្រលង​ ដងអូរជាច្រេីន​ វាលស្មៅបៃតងលាតសន្ធឹងលេីកំពូភ្នំ​ ខ្យល់បរិសុទ្ធ​ អាកាសធាតុត្រជាក់​ សត្វព្រៃជា​ ច្រេីនប្រភេទ​ ព្រមទាំងសប្បទាទេសចរណ៍​ និងសេវាផ្សេងៗ សក្តានុពលទាំងអស់នេះហេីយដែលធ្វេីអោយភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិមកទស្សនាមិនចេះជិនណាយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print