កីឡាករ Andy Murray គាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ការប្រកួតកីឡាវាយតឺន្នីស

ចែករំលែក៖

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បាននិយាយថា អ្នកលេងកីឡាវាយកូនបាល់គួរតែត្រូវបានគេតម្រូវឱ្យចាក់វ៉ាក់សាំងការពារមេរោគមុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃពុធ ទី២៥ វិច្ឆិកា។

ជាមួយនឹងកាលវិភាគសម្រាប់ការប្រកួតកីឡាវាយតឺន្នីសឆ្នាំ២០២១ កំពុងប្រឈមនឹងបញ្ហាដែលមិនអាចចៀសផុតបានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ម្ចាស់ពានរង្វាន់ Grand Slam បីជំនាន់កីឡាករ Andy Murray សង្ឃឹមថា វ៉ាក់សាំងដែលរង់ចាំជាយូរមកហើយនឹងមាននៅរដូវផ្ការីក ហើយកម្មវិធីកំហិតមួយត្រូវបានដាក់បង្ហាញនៅក្នុងវិស័យកីឡាវាយតឺន្នីស

Andy Murray បានសារភាពថា វានឹងពិបាកក្នុងការបង្ខំឱ្យកីឡាករចាក់វ៉ាក់សាំង ប៉ុន្តែលោកសង្ឃឹមថា ព័ត៌មាននេះនឹងទទួលបានជោគជ័យជាទូទៅ

កីឡាកររូបនេះអះអាងថា “ខ្ញុំសង្ឃឹមថាកីឡាករទាំងអស់នឹងសុខចិត្តធ្វើរឿងទាំងនោះដើម្បីភាពល្អនៃកីឡា។ ការផ្តល់អ្វីគ្រប់យ៉ាងបានបង្ហាញថាមានសុវត្ថិភាព ការសាកល្បងនៅគ្លីនិក និងអ្វីគ្រប់យ៉ាងត្រូវបានធ្វើហើយមិនមានអ្វីផលប៉ះពាល់ទាំងអស់នៅពេលដែលយើងទទួលបានការចាក់វ៉ាក់សាំង

ចំណែកកីឡាករលេខមួយពិភពលោក Novak Djokovic ក៏បានយល់ស្របចំពោះព័ត៌មានសម្រាប់យោបល់នឹងការចាក់វ៉ាក់សាំងការពារនេះដែ កីឡាកររូបនេះបាននិយាយថា គាត់មិនប្រឆាំងនឹងការចាក់វ៉ាក់សាំងទេ ប៉ុន្តែគាត់មិនចូលចិត្តគំនិតនៃការបង្ខិតបង្ខំ ពោលគឺអាចធ្វើដោយស្ម័គ្រចិត្តក៏បាន” ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print