អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៦ខ្នងនិងសម្ភារមានតម្លៃមួយចំនួននៅស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កាលពីវេលាម៉ោង​៨:៣០​ នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឆាបឆេះលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៦ខ្នង​ ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)​ ។
យោងតាម​កំណត់​ហេតុ​របស់សមត្ថកិច្ច​បានឱ្យដឹងថា​ ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​ ៖​
១-ម្ចាស់ឈ្មោះ កូប រ៉សេត ភេទប្រុសអាយុ៣៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ៧ម៉ែត្រ× ១២ម៉ែត្រ ឆេះទាំងអស់។
២-ម្ចាស់ឈ្មោះ ស្រេង តី ភេទប្រុស អាយុ៧៥ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ×៨ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង ឆេះទាំងអស់។
៣-ម្ចាស់ឈ្មោះ ហីុម គ្រីយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឆេះទាំងអស់។
៤-ម្ចាស់ឈ្មោះ ស្រេង អៃសាស់ ភេទស្រី អាយុ៦២ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៦ម៉ែត្រ×១២ម៉ែត្រឆេះទាំងអស់។
៥-ម្ចាស់ឈ្មោះ ម៉ាន អៃសាស់ ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឆេះ៨០%។
៦-ម្ចាស់ឈ្មោះអែល ម៉ាន ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះថ្ម ប្រក់ហ្វុីប្រូសុីម៉ងត៍ ឆេះអស់៥០% ។
សមត្ថកិច្ច​បញ្ជាក់ថា​ ចំពោះ​ករណីនេះ​ កម្លាំង​ប្រេីប្រាស់រថយន្តជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យចំនួន៣គ្រឿង​ មកពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មំ ,អធិការដ្នានគរបាលស្រុកត្បូងឃ្មុំ និងរថយន្តពន្លត់អគ្គិភ័យក្រុងសួង​ ។
រីឯ​ទ្រព្យសម្បត្តិ​បណ្ដាលឲ្យបាត់បង់ខូចខាតមាន៖ ប្រាក់ដុល្លារ ២២.២៥០ដុល្លារ ប្រាក់​រៀល៨៣លាន រៀល មាស១២តម្លឹង៧ជី និងប្រាក់ម៉ាឡេ សុី៣២០០០រីងហ្គីត ។​ ចំពោះមូលហេតុគឺដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)​ ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print