ភ្នំពេញ៖ ទីបំផុត! ស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារមុខ និងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរដេរជាង១០០ថ្នេរ នាពេលកន្លងទៅនោះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវលោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល។
សូមរម្លឹកថា មានករណីស្ត្រីម្នាក់ បានយកកាំបិតមកអារមុខ និងដៃ ក្មេងស្រីម្នាក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែខឹងបានគប់កូនប្រុសរបស់ខ្លួន។
ស្ត្រីជាជនដៃដល់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ខ្លួនបានទៅទិញកូនកាំ បិ តនៅក្នុងផ្សារ រួចក៏ចា ប់ក្មេងស្រីរងគ្រោះអា រមុខ ច្រមុះ និង ដៃ គឺ ជាការតបស្នងដែលក្មេងស្រីរងគ្រោះបានយកដុំថ្មគ ប់ទៅលើកូនប្រុសរបស់ខ្លួន ។
ក្រោយឃាត់ខ្លួនស្ត្រីរូបនេះសារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើឱ្យកូនខ្លួនចេញឈាម ហើយត្រូវដឹងថាកូនខ្លួនធំឡើងនឹងក្លាយជាតារាផង។ ដូច្នេះខ្លួនសុំត្រឹមតែឱ្យក្មេងស្រីរងគ្រោះរូបនេះ ចេញឈា មវិញដូចជាកូនខ្លួនដែរ។
ដោយឡែកជុំវិញករណីខាងលើនេះ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសស្រ្តីដែលយកកាំបិតអារមុខក្មេងស្រីរូបនេះ ដាក់ពន្ធនាគារនោះ ស្រាប់តែម្តាយក្មេងរងគ្រោះបង្ហោះសារក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួន ទាំងទឹកភ្នែកអំពីកូនស្រីតែងតែសួរនាំគាត់ «កូនសួររាល់ថ្ងៃថា៖ ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយមិនរួចបានត្រឹមតែស្រក់ទឹកភ្នែកព្រោះម៉ាក់ក៏មិនដឹងថាពេលណាដែល ឲ្យម៉ាក់សុំទោសដែលមើលថែកូនមិនបានល្អ គ្មានថ្ងៃណាដែលម៉ាក់មិនយំអាណិតកូនទេ» ដែលសារប៉ុន្មានម៉ាត់ភ្ជាប់ជាមួយនឹងរូបថតក្មេងស្រីរងគ្រោះបាននឹងកំពុងតែធ្វើឱ្យមហាជនកាន់តែមានការអាណិតអាសូរលើជនរងគ្រោះកាន់តែខ្លាំងទៀតផង៕ដោយ៖សហការី