ក្រសួងព័ត៌មាន ពង្រឹងអាជ្ញាប័ណ្ឌ ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីពង្រឹងលើ វិស័យព័ត៌មាន និងសោតទស្សន៍ តាមការស្នើរសុំប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជមនាម សម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ។
សន្និសីទសារព័ត៌មាន អញ្ជើញជាអធិបតី ដោយ លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងតំណាងក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីបណ្ដា អង្គភាព សារព័ត៌មាន គេហទំព័រ អនឡាញប្រមាណជាង១០០អង្គភាព។
សន្និសីទនេះសំដៅ លើកឡើងពីប្រកាសអន្តរក្រសួង ស្ដីពី ៖ ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ដែលប្រកាសនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លេខ០២៥៦ ព.ណ..ច.ប.ព.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
ប្រកាសអន្តរក្រសួងនេះ មានចំនួន ៦ជំពូក ក្នុងនោះស្ដីពី៖ បទបញ្ញត្តិទូទៅ ,ការចុះបញ្ជីពាណិជ្ជកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ ,កិច្ចការពារអាម៉ាក និងពាណិជ្ជនាមលើវិស័យព័ត៌មាន និងសទស្សន៍ , កម្រៃសេវាសាធារណៈ , អន្តរប្បញ្ញត្តិ ,អវសានប្បញ្ញត្តិ ។

លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា៖ សន្និសីទសារព័ត៌មាន នេះមានគោលដៅកំណត់ដូចខាងក្រោម ៖
-ចុះបញ្ជីពាណិជ្ជកម្ម ការពារម៉ាក និងពាណិជ្ជនាម លើវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាថា អត្តសញ្ញាណនៃ អង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាព ស្ថាប័ន ព័ត៌មាន និងសោតទស្សន៍ដទៃទៀត ដែលបានច្បាប់អនុញ្ញាតរួចហើយ។
-ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បី ការពារការប្រកួតប្រជែងមិនស្មោះត្រង់។
-មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាក និងពាណិជ្ជនាម ដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ជាសាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិ និងម៉ាកដែលមិនអាចចុះបញ្ជីបាន ដូចមានកំណត់ក្នុងច្បាប់ជាធរមាន។
លោកបន្តថា៖ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលធ្វើអាជីវកម្ម ឬសេវាកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វាក្យសព្ទដែលប្រើនៅក្នុងប្រកាសអន្តរក្រសួងនេះ ត្រូវបានកំណត់ន័យដូចខាងក្រោម៖
អាជ្ញាបណ្ណ សំដៅដល់ប្រកាស លិខិតអនុញ្ញាត វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រកបអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍។
ប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើអាជីវកម្ម ឬសេវាកម្មលើវិស័យ ព័ត៌មាន និងសោតទស្សន៍ ដើម្បីរកប្រាក់ចំណេញ។
ដោយឡែកតំណាងក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ ម៉ាក សំដៅដល់សញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាស នីមួយៗ។ ពាណិជ្ជនាម សំដៅដល់ឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។
នាមករណ៍ សំដៅដល់ឈ្មោះអង្គភាព ស្ថាប័ន ឬក្រុមហ៊ុន ដែលធ្វើពាណិជ្ជកិច្ច ឬអាជីវកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍។ បញ្ជីពាណិជ្ជកម្ម សំដៅដល់ការគ្រប់គ្រង និងកាន់កាប់នូវបញ្ជីមួយចុះអត្តលេខនៃពាណិជ្ជករ និងក្រុមហ៊ុន ពាណិជ្ជកម្ម។

លោកបន្តថា៖ អត្តសញ្ញាណបណ្ណនៃសារព័ត៌មាន សំដៅដល់ពាណិជ្ជនាម និងម៉ាករបស់អង្គភាព ស្ថាប័នសារព័ត៌មាន។ អាជីវកម្ម ឬសេវាកម្ម សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានគោលដៅ ទាញយកប្រាក់ចំណូលអំពីការផលិត និងលក់ផលិតផល ឬការផ្គត់ផ្គង់សេវា ឬសកម្មភាពផ្សេងៗទៀត។
តំណាងក្រសួងព័ត៌មាន បានលើកឡើងថា៖ អាជ្ញាប័ណ្ណសុំពីក្រសួងព័ត៌មាន មានរយៈពេល៦ថ្ងៃ ។ ប៉ុន្តែរាល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានធ្វើអាជីវកម្ម ឬសេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងអាចស្នើសុំបញ្ជីម៉ាក និងពាណិជ្ជនាម នៅក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ បើមានការចាំបាច់ ក្រសូងពាណិជ្ជកម្ម អាចសម្រេចបន្តរយៈពេលនេះបានចំនួន ៦ខែទៀត។ រាល់ប្រកាសទាំងឡាុយណាដែលមានខ្លឹមសារផ្ទុយ និងប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសន្ទស្សន៍នេះ ត្រូវទុកជានិរាករណ៍៕

ដោយ៖ សុខ ខេមរា

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print