វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នឹងត្រូវបានចែកចាយប្រើប្រាស់ប៉ុន្មានថ្ងៃខាងមុខទៀត

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នឹងត្រូវបានចែកចាយទៅកាន់បណ្តារដ្ឋនៅសប្តាហ៍ក្រោយ ហើយអ្នកដែលប្រឈមការឆ្លងខ្ពស់ នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ​។
សារព័ត៌មាន DailyMail បានផ្សាយថា​ នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក​​ទៅកាន់​កម្លាំងទាហាននៅក្រៅប្រទេសតាមអនឡាញ ក្នុងថ្ងៃទី​២៦ខែវិច្ឆិកា​ ប្រធានាធិបតីដូណាល់ ត្រាំ​បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នឹងចែកចាយប្រើប្រាស់នៅដើមខែធ្នូ​ ខាងមុខនេះ។ បុគ្គលដែលទទួលបានអាទិភាពមុនគេគឺ ក្រុមគ្រូពេទ្យ​ និងមនុស្សចាស់។
លោកត្រាំបញ្ជាក់ថា «វ៉ាក់សាំងនឹងត្រូវបានចែកចាយនៅសប្តាហ៍ក្រោយ និងសប្តាហ៍ក្រោយទៀត​» ។ ​លោកត្រាំបង្ហាញក្តីសង្ឃឹមថា ស្ថានភាពកូវីដ​-១៩ នឹងធ្លាក់ចុះ​ក្នុងពេលឆាប់​ៗនេះ។ ការប្រកាសរបស់​ ប្រធានាធិបតីអាមេរិក ​ក្រោយពេល ក្រុមហ៊ុន Moderna និង Pfizer ប្រកាសថា វ៉ាក់សាំងនឹងទទួលបានជោគជ័យដល់ទៅ​​៩៥ភាគរយ​ ។ រដ្ឋបាលគ្រប់គ្រង​ឱសថអាមេរិក នៅថ្ងៃទី​៣០ខែវិច្ឆិកា នឹងពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរដើម្បីអនុម័តច្បាប់ប្រើប្រាស់ជាបន្ទាន់​។
លោក Gustave Perna ប្រធានយុទ្ធនាការវ៉ាក់សាំងបន្ទាន់​Warp Speed បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកត្រាំ​នឹងចែកចាយវ៉ាក់សាំងទូទាំងប្រទេស ក្នុងរយៈពេលតែ​២៤ម៉ោងប៉ុណ្ណោះ ក្រោយការអនុម័ត​។
បច្ចុប្បន្ន អាមេរិកមានករណីឆ្លងកូវីដ​-១៩កើនឡើងជាង​១៣លាននាក់ និងស្លាប់ជាង​២៧០ពាន់នាក់។ ជារៀងរាល់ថ្ងៃអាមេរិកមានករណីឆ្លងថ្មីជាង​១០០ពាន់នាក់​​ ថ្ងៃខ្លះមានអ្នកឆ្លងដល់ទៅ ១៧០ពាន់នាក់​៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print