ក្រុមប្រឹក្សាខណ្ឌចំការមន រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣​

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ក្រោមការដឹកនាំរបស់ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក ម៉ក ថាយ ,លោក ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើនេះ មានរបៀបវារះដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី ៣ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។

២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។

៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន។

៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។

៥-បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំនេះ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានលើកឡើងថា ជំងឺកូវីដ19 នៅតែជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ តែក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងទាន់ពេលវេលាទប់ស្កាត់បាននៅការឆ្លងរាលដាលជំងឺកូវីដ19 នៅក្នុងសហគមន៍ ដោយនៅកម្ពុជាយើង មានអ្នកឆ្លងជំងឺកូវីដ19 ភាគច្រើនជាករណីនាំចូលពីបរទេស ហើយជាក់ស្ដែងកម្ពុជាយើងបានទប់ស្កាត់ទាន់ពេលវេលា ចំពោះព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយរដ្ឋបាលខណ្ឌ ក៏បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំពោះករណីនេះផងដែរ ដោយបានចុះចែកម៉ាស់របស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជាជូនអ្នកដំណើរតាមដងផ្លូវជាដើម ។ 

ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សា បានបន្តស្នើដល់គណៈអភិបាលខណ្ឌក្រុមប្រឹក្សាសង្កាត់ រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តការខិតខំធ្វើការងារនេះថែមទៀតដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ19 ទៅក្នុងសហគមន៍ ។

ទាក់ទងបញ្ហាជនក្រីក្រ លោក ព្រំ សំខាន់ សូមឲ្យគណៈអភិបាលខណ្ឌនិងអាជ្ញាធរសង្កាត់ទាំងអស់បន្តរកមើលប្រជាពលរដ្ឋក្រ១ ក្រ២ ដោយសូមឲ្យយើងទាំងអស់គ្នាសហការគ្នា ធ្វើការងារនេះឲ្យបានល្អថែមទៀត ៕ដោយ៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print