សមាជិកគណបក្សមហាជន នៅថ្ងៃទី២៧ខែវិច្ឆិកា បានគប់គ្រឿងក្នុងជ្រូក មានពោះវៀន ថ្លើម បេះដូង…ទៅកាន់ក្រុមតំណាងរាស្ត្រមកពីគណបក្សផ្សេងក្នុងកិច្ចប្រជុំនៅរដ្ឋសភាស្តីពីការនាំចូលសាច់ជ្រូកពីអាមេរិក។
មេដឹកនាំកោះតៃវ៉ាន់ កាលពីខែសីហាឆ្នាំ២០២០ បានប្រកាសថា រដ្ឋាភិបាលកោះតៃវ៉ាន់នឹងអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកមានសារធាតុractopamine ពីអាមេរិក ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២១តទៅ។
សារធាតុ ractopamine សម្រាប់វិស័យចិញ្ចឹមជ្រូកជួយបង្កើនសាច់ច្រើនជាងខ្លាញ់ ។សារធាតុនេះត្រូវបានសហគមន៍អឺរ៉ុប និងចិន ហាមប្រាមនាំចូល។
ការសម្រេចខាងលើរបស់មេដឹកនាំកោះតៃវ៉ាន់ទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលអាមេរិក និងជាការដោះដូរក្នុងវិស័យពាណិជ្ជកម្មសេរី ដែលភាគីទាំងពីរបានពិភាក្សាគ្នាជាយូរណាស់មកហើយ។ ប៉ុន្តែគណបក្សប្រឆាំងKMT ប្រឆាំងនឹងការនាំចូលដែលអាចប៉ះពាល់ដល់ សុវត្ថិភាពស្បៀងអាហារ។
នៅក្នុងកិច្ចប្រជុំសភាតាំងពីពាក់កណ្តាលខែកញ្ញាមកទល់ពេលនេះ គណបក្សប្រឆាំងតែងតែ រារាំងការអនុម័តនាំចូលសាច់ជ្រូកពីអាមេរិក ។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៧ខែវិច្ឆិកា គណបក្សប្រឆាំងបានគប់គ្រឿងក្នុងជ្រូក និងប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកបង្កើតច្បាប់ផ្សេងទៀត បង្កើតទៅជាឈុតឆាកប្រយុទ្ធ ដោយក្រុមប្រឆាំងប្រើអាវុធ«គ្រឿងក្នុងជ្រូក» វាយប្រហារ។
គណបក្សកាន់អំណាចបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ ។ ចំណែកក្រុមប្រឆាំងចាត់ទុកថា នោះជាការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពសាធារណៈ អាចបង្កឲ្យមានជំងឺផ្សេងៗនាពេលអនាគត ៕
https://youtu.be/itMQONLEMXs