សង្គ្រាមគ្រឿងក្នុងជ្រូកផ្ទុះឡើងក្នុងរដ្ឋសភាកោះតៃវ៉ាន់(វីដេអូ)

ចែករំលែក៖

សមាជិកគណបក្ស​មហាជន នៅថ្ងៃទី២៧ខែវិច្ឆិកា បានគប់គ្រឿងក្នុងជ្រូក មានពោះវៀន ថ្លើម បេះដូង…​ទៅកាន់ក្រុមតំណាងរាស្ត្រមកពីគណបក្សផ្សេង​ក្នុងកិច្ចប្រជុំនៅរដ្ឋសភាស្តីពីការនាំចូលសាច់ជ្រូកពីអាមេរិក​។
មេដឹកនាំកោះតៃវ៉ាន់ កាលពីខែសីហាឆ្នាំ​២០២០ បានប្រកាសថា រដ្ឋាភិបាលកោះតៃវ៉ាន់​នឹងអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកមានសារធាតុractopamine ពីអាមេរិក ចាប់ពីថ្ងៃទី​១ ខែមករាឆ្នាំ២០២១​តទៅ។
សារធាតុ ractopamine សម្រាប់វិស័យ​ចិញ្ចឹមជ្រូកជួយបង្កើនសាច់ច្រើនជាងខ្លាញ់​ ។សារធាតុនេះត្រូវបានសហគមន៍អឺរ៉ុប និងចិន ហាមប្រាមនាំចូល។
ការសម្រេចខាងលើរបស់មេដឹកនាំកោះតៃវ៉ាន់ទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលអាមេរិក និងជាការដោះដូរក្នុងវិស័យពាណិជ្ជកម្មសេរី ដែលភាគីទាំងពីរបានពិភាក្សាគ្នាជាយូរណាស់មកហើយ។ ប៉ុន្តែគណបក្សប្រឆាំង​​KMT ប្រឆាំង​នឹងការនាំចូល​ដែលអាចប៉ះពាល់ដល់ សុវត្ថិភាពស្បៀងអាហារ។
នៅក្នុងកិច្ចប្រជុំសភាតាំងពីពាក់កណ្តាលខែកញ្ញាមកទល់ពេលនេះ គណបក្សប្រឆាំង​តែងតែ រារាំង​ការអនុម័តនាំចូលសាច់ជ្រូកពីអាមេរិក ។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី​២៧ខែវិច្ឆិកា គណបក្ស​ប្រឆាំងបានគប់គ្រឿងក្នុងជ្រូក​ និងប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកបង្កើតច្បាប់​ផ្សេងទៀត បង្កើតទៅជាឈុតឆាកប្រយុទ្ធ ដោយក្រុមប្រឆាំងប្រើអាវុធ​«គ្រឿងក្នុងជ្រូក» វាយប្រហារ។
គណបក្សកាន់អំណាចបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ ។ ចំណែកក្រុមប្រឆាំង​ចាត់ទុកថា នោះជាការគំរាមកំហែងយ៉ាងខ្លាំង​ដល់សុខភាពសាធារណៈ អាចបង្កឲ្យមានជំងឺផ្សេងៗនាពេលអនាគត ៕

https://youtu.be/itMQONLEMXs

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print