ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនរេចង្កូតទៅបុកគោងាប់១ក្បាលស្លាប់មនុស្សម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន÷  បើតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានករណីក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ជិះម៉ូតូឌុបយុវតីម្នាក់ពីក្រោយក្នុងល្បឿនលឿនរួចបានរេចង្កូតទៅបុកគោដែលគេចងនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យគោងាប់១ក្បាលអ្នកបើកបរក៏ស្លាប់នៅនឹងកន្លែងនិងអ្នកជិះពីក្រោយរងរបួសធ្ងន់
ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរ
ពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាលរួចក៏ដឹកបន្តទៅព្យាបាលនៅពេទ្យបាត់ដំបង។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨:៣០នាទីថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារអ្នកជិះម៉ូតូ(ទំនងស្រវឹងស្រា)ជិះល្បឿនលឿនពេកហើយពេលមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកសត្វពាហន:១ ក្បាល(សត្វគោ)កំពុងដើរនៅបណ្តោយផ្លូវជាតិលេខ ៥៧ទាំងកំរោល ។
ជនរងគ្រោះទី ០១ឈ្មោះ អ៊ូក ដេវីត ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនជាអ្នកបើកម៉ូតូ (ស្លាប់)។
ជនរងគ្រោះទី ០២ឈ្មោះ ផែន ដាវ៉ាន់ ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់ធ្ងរ)។ ជនរងគ្រោះទាំង២ជិះម៉ូតូម៉ាកហុងដា Click ស្លាកលេខ បាត់ដំបង1Q-1083 ក្នុងទិសដៅពីកើតមកលិច ខ្វះការប្រយ័ត្នមិនបានពាក់មួកសុវត្ថិភាពក៏បុកសត្វគោបណ្តាលឲ្យរងគ្រោះទាំង២នាក់តែម្ដង។
សមត្ថកិច្ចដដែលបានឲ្យដឹងថាម្ចាស់គោឈ្មោះ ចាន់ ព្រៀង ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។មូលហេតុនៃការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងគោនេះបណ្ដាលមកពីកត្តាមនុស្សដោយភាគីម្ចាស់គោបណ្ដោយឱ្យសត្វចិញ្ចឹមរបស់ខ្លួននៅលើផ្លូវសាធារណៈ និងភាគីម៉ូតូបើកបរគ្មានការប្រុងប្រយ័ត្នប្រើល្បឿនហួសកម្រឹត។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនហើយពេលមកដល់មន្ទីរពេទ្យលោកគ្រូពេទ្យជំនាញបានពិនិត្យឃើញថាជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏ឆ្លងមតិពីអាណាព្យាបាលបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង។  រីឯសាកសពក្មេងប្រុសដែលជិះម៉ូតូបុកគោងាប់នោះត្រូវបានបង
ប្អូនក្រុមគ្រួសារដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកវត្ថុតាងត្រូវបានការិយាល័យជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដកហូតយកទៅរក្សាទុកដេីម្បីដោះស្រាយតាមនិតិវិធីពេលក្រោយ៕ដោយ÷ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print