តោះទៅកម្សាន«ភ្នំក្រោម» ទស្សនាទេសភាពធម្មជាតិ និងប្រាសាទបុរាណ

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមប្រភព​Heritages Diary-​បេតិកភណ្ឌ​ប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំក្រោមគឺ ជាបេតិកភណ្ឌធម្មជាតិ ព្រោះភ្នំនេះ ធម្មជាតិបានបង្កើតឡើង រាប់ម៉ឺនឆ្នាំមកហើយ។ ផលិតផលរបស់ធម្មជាតិផ្សេងទៀត នៅលើភ្នំនេះ មានពពួកសត្វ និងរុក្ខជាតិដែលយើងមិនទាន់ដឹង។ ភ្នំ និងធនធានធម្មជាតិ ទាំងនោះមានតម្លៃប្រវត្តិសាស្ត្រ ជីវៈចម្រុះ និងវិទ្យាសាស្ត្រ។

ប្រាសាទភ្នំក្រោមដ៏ល្បីល្បាញនៅលើភ្នំនេះគឺ ជាបេតិកភណ្ឌវប្បធម៌រូបី ព្រោះជាស្នាដៃរបស់មនុស្សកសាងឡើងនៅចុងស.វ.ទី៩។ សំណង់ ប្រាសាទបុរាណ ដែលមានរូប និងក្បាច់ចម្លាក់លើនោះ មានតម្លៃបុរាណវទ្យា​ ស្ថាបត្យកម្ម និងសាសនា។

ភ្នំក្រោមមានតម្លៃមិនអាចកាត់ថ្លៃបានព្រោះ បន្ថែមលើតម្លៃខាងលើ ភ្នំនេះ ជាកន្លែងកំសាន្ត មានទេសភាពធម្មជាតិស្អាតដែលអាចមើលឃើញបឹង ទន្លេសាប និងមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ។សូមអញ្ជើញទៅ​កំសាន្ត​តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិភ្នំក្រោម ដើម្បីចូលរួម​អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់ និង​លើកស្ទួយជីវភាព​សហគមន៍មូលដ្ឋាន។ ឃើញមានស្លាកស្នាមនៃការវាយយកថ្មភ្នំជាពិសេស ត្រង់ម្តុំជើងភ្នំ។

ភ្នំក្រោម ស្ថិតនៅខេត្តសៀមរាប។ ចំពោះរូបភាពនេះ គឺ ក្រុមការងារបានថតនៅខែសីហា ឆ្នាំ២០២០។ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងពលរដ្ឋកម្ពុជា​ជួយថែ​រក្សា​សុខសន្តិភាព ការពារបេតិកភណ្ឌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​នៃទឹកដី​សុវណ្ណភូមិនេះ។ សូមគោរពជូនពរអ្នកអានជួបប្រទះតែសុខភាពល្អ សុភមង្គលគ្រប់ក្រុមគ្រួសារ និងចៀសផុតឆ្ងាយពីជំងឺកូវីដ-១៩៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print