ខេត្តសៀមរាប៖ បើយោងតាមប្រភពHeritages Diary-បេតិកភណ្ឌប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំក្រោមគឺ ជាបេតិកភណ្ឌធម្មជាតិ ព្រោះភ្នំនេះ ធម្មជាតិបានបង្កើតឡើង រាប់ម៉ឺនឆ្នាំមកហើយ។ ផលិតផលរបស់ធម្មជាតិផ្សេងទៀត នៅលើភ្នំនេះ មានពពួកសត្វ និងរុក្ខជាតិដែលយើងមិនទាន់ដឹង។ ភ្នំ និងធនធានធម្មជាតិ ទាំងនោះមានតម្លៃប្រវត្តិសាស្ត្រ ជីវៈចម្រុះ និងវិទ្យាសាស្ត្រ។
ប្រាសាទភ្នំក្រោមដ៏ល្បីល្បាញនៅលើភ្នំនេះគឺ ជាបេតិកភណ្ឌវប្បធម៌រូបី ព្រោះជាស្នាដៃរបស់មនុស្សកសាងឡើងនៅចុងស.វ.ទី៩។ សំណង់ ប្រាសាទបុរាណ ដែលមានរូប និងក្បាច់ចម្លាក់លើនោះ មានតម្លៃបុរាណវទ្យា ស្ថាបត្យកម្ម និងសាសនា។
ភ្នំក្រោមមានតម្លៃមិនអាចកាត់ថ្លៃបានព្រោះ បន្ថែមលើតម្លៃខាងលើ ភ្នំនេះ ជាកន្លែងកំសាន្ត មានទេសភាពធម្មជាតិស្អាតដែលអាចមើលឃើញបឹង ទន្លេសាប និងមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ។សូមអញ្ជើញទៅកំសាន្តតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិភ្នំក្រោម ដើម្បីចូលរួមអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។ ឃើញមានស្លាកស្នាមនៃការវាយយកថ្មភ្នំជាពិសេស ត្រង់ម្តុំជើងភ្នំ។
ភ្នំក្រោម ស្ថិតនៅខេត្តសៀមរាប។ ចំពោះរូបភាពនេះ គឺ ក្រុមការងារបានថតនៅខែសីហា ឆ្នាំ២០២០។ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងពលរដ្ឋកម្ពុជាជួយថែរក្សាសុខសន្តិភាព ការពារបេតិកភណ្ឌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៃទឹកដីសុវណ្ណភូមិនេះ។ សូមគោរពជូនពរអ្នកអានជួបប្រទះតែសុខភាពល្អ សុភមង្គលគ្រប់ក្រុមគ្រួសារ និងចៀសផុតឆ្ងាយពីជំងឺកូវីដ-១៩៕
ដោយ៖ សហការី