រុស្ស៊ីនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​ដល់កម្លាំងទាហាន​៤សែននាក់

ចែករំលែក៖

នៅថ្ងៃទី​២៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក​Sergei Shoigu បានប្រកាសថា​ នឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ដល់កម្លាំងទាហានប្រទេសនេះ​ទាំង​៤សែននាក់​។ ក្នុងចំណោមទាហានទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំង​ប្រមាណ​២០ភាគរយ​ក្នុងឆ្នាំ​២០២០ ហើយឆ្នាំ​២០២១នឹងបន្តចាក់ទាំងអស់ ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ​ វគ្គដំបូង​នឹងចាក់វ៉ាក់សាំងបង្ការដល់ទាហាន​២៥០០នាក់ ហើយដល់ដំណាច់ឆ្នាំ​២០២០នឹងចាក់បានប្រមាណ​៨០ពាន់នាក់ ។ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដែលរុស្ស៊ីប្រើប្រាស់គឺប្រភេទ Sputnik V ដែលជាវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក បានអនុម័តតាំងពីខែសីហាឆ្នាំ​២០២០។
នៅពាក់កណ្តាលខែវិច្ឆិកា​មានក្រុមអ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់​បានចាក់វ៉ាក់សាំង Sputnik V ភាគច្រើនជាអ្នកមានអត្រាឆ្លងខ្ពស់ ដោយស្ថិតនៅជួរមុខនៃសង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ​-១៩​។
គិតមកដល់ម៉ោង​៤និង​៣០នាទី (ម៉ោងនៅកម្ពុជា) នៅទូទាំងពិភពលោកមានអ្នកឆ្លងកើនឡើងដល់ទៅជាង៦២លាននាក់ និងស្លាប់ជាង ១,៤៥លាននាក់ ។ រុស្ស៊ីគឺជាប្រទេសស្ថិតនៅលំដាប់ទី​៤ក្នុងតារាងរបស់គេហទំព័រ Worldometers ដោយមានអ្នកឆ្លងជាង​២,២៤ លាននាក់និងស្លាប់ជាង ៣៩ពាន់នាក់​៕

 

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print