តុលាការរដ្ឋPennsylvania ច្រានចោលពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោតរបស់លោកត្រាំ

ចែករំលែក៖

តុលាការកំពូលរដ្ឋ​Pennsylvania បានសម្រេច​​បញ្ចប់រាល់ការប្តឹងតវ៉ាពីសំណាក់ក្រុមការងារ​បោះឆ្នោតរបស់លោកត្រាំ ក្នុងគោលដៅស្នើឲ្យតុលាការកំពូល​មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។ ការសម្រេចខាងលើ​គឺជាការបិទបញ្ចប់ក្តីសង្ឃឹមរបស់លោកត្រាំក្នុងការកែប្រែស្ថានភាពបោះឆ្នោតនៅអាមេរិក ។

តុលាការកំពូល​នៅរដ្ឋ​Pennsylvania កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា (ពេលវេលាអាមេរិក)បានចេញសេចក្តីសម្រេច​ច្រានចោលរាល់ពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោត ដោយមូលហេតុ​មិនអាចផ្តល់ភស្តុតាងគ្រប់គ្រាន់ តាមពេលវេលាកំណត់​របស់រដ្ឋ​។
ការសម្រេចរបស់តុលាការកំពូល​រដ្ឋ​Pennsylvania​ ជាការបិទបញ្ចប់ក្តីសង្ឃឹមក្នុងការកែប្រែលទ្ធផលបោះឆ្នោត​នៅក្នុងរដ្ឋនេះ​ ក៏ដូចជាប្រែក្រឡាស់លទ្ធផលបោះឆ្នោត ទូទាំងប្រទេស​។
កន្លងមក លោកត្រាំបានចំណាយប្រាក់​​៣លានដុល្លារសម្រាប់រាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋWisconsin ប៉ុន្តែលទ្ធផលគឺលោកត្រាំ​កាន់តែចាញ់ឆ្ងាយ​លោកបៃឌិន៕


រូបថត៖cnn

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print