ភ្នំពេញ៖យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនដែលភ្លេចយើងទេ! ដូច្នេះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បន្តគ្នានៅក្នុងសហគមន៍ សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន។
– ត្រូវលាងដៃឲ្យបានញឹកញាប់ ដោយសាប៊ូ អាល់កុល ឬជែលលាងដៃ។
– ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ ឲ្យបានគ្រប់ៗគ្នា។
– ត្រូវរក្សាសុវត្ថិភាពសង្គមនិងសុវត្ថិភាពបុគ្គល កុំដើរចេញក្រៅផ្ទះបើមិនចាំបាច់ ជៀសវាងការជួបជុំមនុស្សច្រើនកុះករ។
– បើមានបញ្ហាសុខភាព សង្ស័យជាជំងឺកូវីដ-១៩ សូមរាយការណ៍ទៅក្រុមគ្រូពេទ្យជាបន្ទាន់ ឬទូរស័ព្ទទៅលេខ ១១៥៕
...
ដោយ៖ សិលា