លួចគេបានវាគ្រាន់ ដល់ពេលម្ចាស់ទ្រព្យទាន់​មុខឡេីងហេីមពោរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖ ពិតជាសាងផលកម្មទទួលបានកម្មមែន​! ជនម្នាក់ហេីមមុខពោរដោយ​សារតែរពឹស​ដៃលួចយកទ្រព្យគេ ហើយនៅពេល​ម្ចាស់ទ្រព្យដឹងទាន់ក៏ចាប់វាយ​រហូតដល់ហើមមុខពោរ ទីបំផុត​សារភាពថា​លួចមែន​ ដែលករណីនេះ​កេីតឡេីងនៅ​ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃបុណ្យសពនៅចំណុចក្នុងផ្ទះ​ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 

ជនរងគ្រោះ​ជាម្ចាស់បុណ្យនិយាយថា​ កាលពីវេលា​ម៉ោង២និង៤០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃ​ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅក្នុងផ្ទះរបស់គាត់ដែលកំពុងធ្វើពិធីបុណ្យសព មានជនសង្ស័យឈ្មោះសុខ កំសត់ ភេទប្រុស អាយុ៣៦​ឆ្នាំ​ ធ្វើសកម្មភាពលបឡើងទៅលើផ្ទះលួចយក​ទូរស័ព្ទ២គ្រឿង (ម៉ាកអាយហ្វូនសុិចផ្លឹសពណ៌ខ្មៅ ១គ្រឿង និងម៉ាកវីវ៉ូ ពណ៌ខៀវខ្មៅ ១គ្រឿង) លុយរៀលចំនួន១៣៧.២០០រៀល​ ខណៈ​ពួកគាត់កំពុង​ដេកលង់លក់​ តែភ្ញាក់ដឹងខ្លួន​បានចាប់ប្រតាយប្រតប់ស្រែកឱ្យគេជួយចាប់រហូតប្រេីកម្លាំងហិង្សាលេីជនសង្ស័យ​ រួចប្រគល់ឱ្យទៅសមត្ថកិច្ច​ចាត់​ការ​តាមច្បាប់​ ។ 

ក្រោយពេល​ឃាត់ខ្លួន​សាកសួរជន​សង្ស័យឈ្មោះសុខ កំសត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ រីឯជន​រងគ្រោះ​ឈ្មោះ​​ នួន រតនា ភេទ​ប្រុសអាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែន​ រាជធានីភ្នំពេញ​។ 

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ហេីយសមត្ថកិច្ចកសាងសំណុំ​រឿងចាត់ការតាមនីតិវិធី ៕​ដោយ​៖​វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print