ព័ត៌មានថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីអាមេរិក», ក្រសួងសុខាភិបាល ច្រានចោល ចាត់ទុកជាព័ត៌មានញុះញង់បង្កចលាចល

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសច្រានចោលព័ត៌មានដែលបានបំពុលថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីសហរដ្ឋអាមេរិក»។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា «ដែលអ្នកបំភ្លៃព័ត៌មានញុះញង់បែបគឺមានចេតនាបង្កចលាចលសង្គមកម្ពុជា ខ្ញុំស្នើឲ្យកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កបញ្ហា»។
លោកស្រីបន្តថា៖ ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ៖ នៅពេលទៅដល់ផ្សារទៅនើបអុីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអុីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ៕

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print