ប្រទេសម៉ារ៉ុករំកិលឡើង៤លេខក្នុងតារាងចំណាត់ថ្នាក់ FIFA

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៨ វិច្ឆិកា និងយោងតាមគេហទំព័រផ្ទាល់របស់FIFA បានបង្ហាញថា ប្រទេសម៉ារ៉ុកបានឡើងដល់តំណែងទី៣៥ ក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយប្រទេសនេះបានរំកិលរហួតដល់៤លេខក្នុងតារាងចំណាត់ថ្នាក់នេះ ពោលគឺពីលេខ៣៩ មកនៅលេខ៣៥

ប្រទេសម៉ារ៉ុកកំពុងឈរចំណាត់ថ្នាក់លេខ៤នៅក្នុងតារាងFIFA ប្រចាំទ្វីបដែលប្រទេសនេះនៅ ដោយឈរពីក្រោយប្រទេសសេណេហ្គាល់ (ទី២០) ទុយនីស៊ី (ទី២៦) អាល់ហ្សេរី (ទី៣១) ។

ជាមួយគ្នានេះប្រទេសបែលហ្ស៊ិកនៅតែឈរនៅលើកំពូលតារាងFIFAសម្រាប់ខែតុលា និងអាចឈរនៅខែវិច្ចិកាទៀត ដោយមានប្រទេសបារាំងឈរលេខ២, ប្រេស៊ីលឈរលេខ៣, អង់គ្លេសឈរលេខ៤, ព័រទុយហ្គាល់ឈរលេខ៥, អេស្ប៉ាញឈរលេខ៦

ចំណែកប្រទេសនៅតំបន់អាមេរិកកណ្តាលដូចជា អាហ្សង់ទីនកំពុងឈរលេខ៧, អ៊ុយរ៉ាហ្គាយឈរលេខ៨, ម៉ិចស៊ីកូលេខ៩។ ចំណែកអុីតាលីបញ្ចប់ចំណាត់ថ្នាក់លេខ១០ក្នុងតារាងFIFA ។

ងាកមកចំណាត់ថ្នាក់FIFA ក្នុងតំបន់អាស៊ីវិញជប៉ុននៅតែឈរលេខរៀងលើគេ បន្ទាប់មកអុីរ៉ង់, កូរ៉េខាងត្បូង, អូស្ត្រាលី, កាតាជាដើម….។ ចំណែកចំណាត់ថ្នាក់នៅតំបន់អាស៊ីអាគេ្នហ៍វិញ វៀតណាមនៅតែឈរលើគេ បន្ទាប់មកគឺថៃ, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី ខណៈដែលកម្ពុជាយើងឈរនៅចំណាត់ថ្នាក់លេខ១៧៣ លើឡាវ, ប្រ៊ុយណេ និងទីម័រ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print