ពិតជាមិនធម្មតាមែន ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរី បានផលិត ម៉ាស់ឆ្លាតវៃដែលអាចដឹងថា អ្នកប្រើប្រាស់មានជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតប្រចាំកាយ។ ក្រុមគ្រូពេទ្យអាចនឹងដឹងប្រសិនបើអ្នកប្រើប្រាស់មានផ្ទុកវីរុសកូវីដ-១៩។
ក្រុមគ្រូពេទ្យនឹងប្រមូលទិន្នន័យពីម៉ាស់ឆ្លាត់វៃតាមប្រព័ន្ធ Bluetooth ពីអ្នកប្រើប្រាស់។ ក្រៅពីនេះ ម៉ាស់ក៏បានផ្តល់ព័ត៌មានពីកម្រិតឈាម ចង្វាក់បេះដូងផងដែរ។ ទិន្នន័យដែលគ្រូពេទ្យទទួលបានអាចដឹងថាអ្នកណាអាចសង្ស័យឆ្លងកូវីដ-១៩ និងជំងឺផ្សេងៗ ជាច្រើនទៀត។
អ្នកឯកទេសផលិតម៉ាស់ខាងលើបានឲ្យដឹងថា នៅក្នុងម៉ាស់នោះ មានបំពាក់ភ្លើង LED អាចឆ្លុះបញ្ចាំងស្បែកនិងគ្រាប់ឈាម ។ ដូច្នេះពេលសម្ពាធឈាមកើនឡើង (លើសឈាម) វានឹងផ្តល់ឲ្យដឹងពីអាការជំងឺរបស់ខ្លួន។
ម៉ាស់ឆ្លាតវៃគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការតាមដានអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩ដែរឬទេ។ តាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រឧបករណ៍តាមដានខាងលើ អាចនឹងបំពាក់នៅលើម៉ាស់ផ្សេងទៀតក៏បាន។ ម៉ាស់ឆ្លាតវៃនេះកំពុងតែសាកល្បងដំណាក់កាលចុងក្រោយ នៅខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យប្រសិទ្ធភាព ៕
https://youtu.be/V7dbqEe5wDE