នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ អស់កូវីដ​-១៩នៅពេលណានឹងរៀបចំការបោះឆ្នោតនៅពេលនោះ

ចែករំលែក៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ​Muhyiddin Yassin បានបញ្ជាក់ថា នៅពេលអស់កូវីដ​-១៩​ នឹងស្នើដល់ព្រះមហាក្សត្ររំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោត​មុនពេលកំណត់ ។
សារព័ត៌មាន​Channel News Asia នៅថ្ងៃទី​២៩ខែវិច្ឆិកាបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសថា នៅពេល​បញ្ចប់កូវីដ​-១៩ យើងនឹងបោះឆ្នោត ហើយប្រគល់អំណាចទៅឲ្យរដ្ឋាភិបាល​កើតឡើងដោយការបោះឆ្នោតជ្រើសរើសពីមហាជន។
ការប្រកាសខាងលើរបស់នាយករដ្ឋមន្ត្រី Muhyiddin Yassin ក្រោយពេលគណបក្សរបស់លោកមិនមានសំឡេងភាគច្រើន​ក្នុងសភាបង្កផលលំបាកយ៉ាងខ្លាំងក្នុងការអនុម័តគោលនយោបាយដឹកនាំប្រទេស ។
បើទោះបីបែបណាក្តី កាលពីថ្ងៃទី​២៦ខែវិច្ឆិកា រដ្ឋសភាម៉ាឡេស៊ីបានអនុម័ត​មូលនិធិសម្រាប់ឆ្នាំ​២០២១ បើទោះបីរងការជំទាស់ពីគណបក្សប្រឆាំងក្តី ។ ការគាំទ្រនោះត្រូវបានចាត់ទុកថា ជាការឆ្លងផុត ដំណាក់កាលបោះឆ្នោតផ្តល់ទំទុកចិត្តលើរដ្ឋាភិបាលរបស់លោក​Muhyiddin Yassin ​។​ រដ្ឋាភិបាល ម៉ាឡេស៊ី បានស្នើចំណាយប្រាក់​៧៩ពាន់លានដុល្លារ​សម្រាប់ឆ្នាំ​២០២១ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មាន ។
ជាមួយគ្នានោះដែរ គណបក្សប្រឆាំងក៏បានស្នើឲ្យមានការគ្រប់គ្រងការចំណាយឲ្យបានល្អបំផុត ក្នុងពេល ប្រទេសជាតិស្ថិតនៅក្នុងដំណាក់កាលកូវីដ​-១៩ ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី មកទល់ពេលនេះ ម៉ាឡេស៊ីមានចំនួនអ្នកឆ្លងកូវីដ​-១៩សរុបជាង​៦៣ពាន់នាក់​ ក្នុងនោះមានអ្នកស្លាប់​៣៥៤នាក់។ ម៉ាឡេស៊ីជាប្រទេសឈរលំដាប់ទី ៤ក្នុងតំបន់អាស៊ានដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print