ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពីក្រុងសៀមរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា បានបង្ហាញថា សរុបមនុស្ស១៤នាក់ហើយបានរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញចំនួន៦ករណីបន្ថែមទៀត។
ជាមួយនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ៕
...